ក្រសួងពាណិជ្ជកម្មកំពុងយកចិត្តទុកដាក់លើវឌ្ឍនភាពនៃ “ការចុះបញ្ជីម៉ាកសម្រាប់វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា”

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោករាជ រ៉ាបានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃ “ការចុះបញ្ជីម៉ាកសម្រាប់វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា”។

លោករដ្ឋលេខាធិការ បានមានមតិស្វាគមន៍ និងលើកឡើងពីសារបាន នៃដំណើរការរៀបចំមជ្ឈមណ្ឌលជំរុញ និងអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ការចុះបញ្ជីសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ព្រមទាំងបានលើកឡើងពីសារៈសំខាន់ នៃការចុះបញ្ជីម៉ាកសម្រាប់វិស័យនេះផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករាជ រ៉ានបានបន្តថា ចម្លាក់ប្រាក់-ស្ពាន់កម្ពុជាគឺជាសិល្បៈប្រពៃណី តំណាងកេរដំណែលវប្បធម៍ តាំងពីបុរាណរបស់ខ្មែរ ដែលត្រូវជំរុញទាំងបែបប្រពៃណៃ និងជំរុញបែបពាណិជ្ជកម្ម ជាអាទិ៍ដូចជាផលិតផលចម្លាក់ប្រាក់- ស្ពាន់នៅខេត្តកណ្ដាល ដែលយើងត្រូវយកចិត្តទុកដាក់។

ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានរាយការណ៍អំពីវឌ្ឍនភាពនៃការចុះបញ្ជីម៉ាកសមូហភាព ដែលនឹងត្រូវស្ថិតនៅក្រោមការគ្រប់​គ្រង និងអនុវត្តប្រើប្រាស់ដោយសមាគម សហព័ន្ធចម្លាក់ប្រាក់-ស្ពាន់ ដែលមានសិទ្ធិ ក្នុងការបំពាក់នូវស្លាកយីហោ ធ្វើអាជីវកម្ម និងហាមឃាត់រាល់ការក្លែងបន្លំនានា ។

អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុលផុស និងលម្អិតទៅលើឯកសារសំខាន់ៗចំនួន២ មានដូចជា ១) បទបញ្ជាផ្ទៃក្នុងរបស់សមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា “ស.ច.ប.ក” និង ២) បទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូលហភាព “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្ដាល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here