តម្លៃមាសអន្តរជាតិនៅទ្រឹងនៅថ្ងៃពុធ មុនពេលចេញផ្សាយទិន្នន័យអតិផរណាអាមេរិក

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបាននៅទ្រឹងនៅថ្ងៃពុធនេះ ខណៈក្រុមពាណិជ្ជករកំពុងរង់ចាំទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលអាចប៉ះពាល់ដល់គោលជំហរគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក។

តម្លៃមាស Spot Gold មិនផ្លាស់ប្តូរនៅត្រឹម២០៣២,៨៦ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង 0201 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១%មកនៅ២០៤១,៥ដុល្លារក្នុងមួយអោន។

ទិន្នន័យសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) របស់សហរដ្ឋអាមេរិកត្រូវកំណត់ចេញផ្សាយនៅម៉ោង 1230 GMT ។  យោងតាមក្រុមអ្នកសេដ្ឋកិច្ចដែលត្រូវបានស្ទង់មតិដោយកាសែត Reuters រំពឹងថាតម្លៃអ្នកប្រើប្រាស់ស្នូលនឹងកើនឡើង៥,៥% ពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់ខែមេសា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានផ្នែកស្រាវជ្រាវនៃសេវាហិរញ្ញវត្ថុ Geojit លោក Hareesh V បានអះអាងថា ប្រសិនបើអតិផរណារបស់សហរដ្ឋអាមេរិកនៅតែត្រូវបានគ្រប់គ្រងកម្រិតមធ្យម វាអាចនាំឱ្យមានការផ្អាកនៅក្នុងការដំឡើងអត្រាការប្រាក់របស់ Fed ដែលនឹងធ្វើឱ្យប្រាក់ដុល្លារធ្លាក់ថ្លៃនិងជំរុញមាសឱ្យហក់ឡើងថ្លៃ។

កាលពីថ្ងៃអង្គារកន្លងទៅ ទេសាភិបាលធនាគារកណ្តាលអាមេរិក Philip Jefferson បានអះអាងថា “សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកំពុងធ្លាក់ចុះក្នុងរបៀបរៀបរយ ខណៈដែលប្រធានធនាគារកណ្តាលញូវយ៉ក លោក John Williams បានអះអាងដែរថា វាឆាប់ពេកក្នុងការអះអាងថា តើធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកបានបញ្ចប់ការដំឡើងអត្រាការប្រាក់ដែរឬទេ”។

លោក Hareesh V បានបន្ថែមថា “ទស្សនវិស័យនៃរូបិយប័ណ្ណ និងទិន្នផល(Yields)របស់សហរដ្ឋអាមេរិកដែលទន់ខ្សោយធ្វើឱ្យស្ថានភាពមាសមានសុវត្ថភាពឡើងវិញ។ លើសពីនេះ ការព្រួយបារម្ភអំពីសេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យនៃការផ្គត់ផ្គង់តម្រូវការក៏អាចគាំទ្រដល់មាសនាពេលអនាគតដ៏ខ្លីខាងមុខនេះផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here