ADB: ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរបស់វៀតណាមនឹងឈានដល់៤៨០ពាន់លានដុល្លារអាមេរិក

ដោយៈ សុខុម

ហាណូយ: ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអ្នកបង្កើតគោលនយោបាយលើកឡើងថា តម្រូវការកើនឡើងរបស់វៀតណាម សម្រា​ប់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនៅប៉ុន្មានឆ្នាំខាងមុខ ទាមទារឱ្យរដ្ឋាភិបាល ដាក់ចេញគោលនយោបាយនានា ដែលលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប៉ាន់ប្រមាណថា នៅឆ្នាំ២០៣០ តម្រូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ មូលដ្ឋានរបស់វៀតណាម នឹងមានទំហំរហូតប្រមាណ៤៨០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៨ ខែឧសភា។

គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំការអភិវឌ្ឍសេដ្ឋកិច្ច -សង្គមរបស់ប្រទេសនេះ ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងវិស័យឧស្សាហកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីពន្លឿនដំណើរការនេះ រដ្ឋាភិបាលវៀតណាម បានអនុវត្តក្របខ័ណ្ឌច្បាប់ និងគោលនយោបាយមួយចំនួន រួមទាំងច្បាប់ស្តីពីការវិនិយោគក្នុងទម្រង់ នៃភាពជាដៃគូសហការ រវាងវិស័យសាធារណៈ និងវិស័យឯកជន (PPP) ក្នុងឆ្នាំ២០២០ និងក្រឹត្យ ព្រមទាំងបទប្បញ្ញត្តិមួយចំនួនទៀតផងដែរ។

ចំណាត់ការបែបនេះ មានគោលបំណងផ្តល់នូវគោលការណ៍ណែនាំ និងបទប្បញ្ញត្តិគ្រប់ជ្រុងជ្រោយស្ដីពី របៀបបង្កើតគម្រោងភាពជាដៃគូសហការ រវាងវិស័យសាធារណៈ និងវិស័យឯកជន។

ទោះជាយ៉ាងណា យោងតាមក្រុមអ្នកជំនាញសេដ្ឋកិច្ចបង្ហាញថា នៅមានចំណុចខ្វះខាត និងភាពនៅមានកម្រិតជាច្រើននៅឡើយ៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here