សហគ្រាសបែបSMEចំនួន៤ត្រៀមចូលទីផ្សារមូលបត្រកម្ពុជា

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ សហគ្រាស​ធុន​តូច និង​មធ្យម (SME)​ ចំនួន៤ កំពុងធ្វើការ​ជាមួយនឹង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ​(CSX) ដើម្បី​ប្រមូល​មូលនិធិ​សម្រាប់​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​ តាមរយៈ​ការបោះ​ផ្សាយ​មូល​ប​ត្រ​នៅលើ​ទីផ្សារ​មូលធន​។

ទីប្រឹក្សារាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា លោក ហុង សុ​ហួរ អគ្គ​នាយក CSX​ បានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនទាំង៤​នេះ មកពី​ក្រុមហ៊ុន​សំណង់ និង​អាជីវកម្ម​បច្ចេកវិទ្យា បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ពួកគេ ​ក្នុងការ​ចុះបញ្ជី​នៅលើ​ទីផ្សារ​មួយ​នេះ ​ដើម្បី​ស្វែង​រក​មូលនិធិ​បន្ថែម​ សម្រាប់​ពង្រីក​អាជីវកម្ម​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​ថ្លែងថា “​យើង​កំពុងធ្វើការ​ជាមួយ​ពួកគេ​ ដើម្បី​ពន្យល់​ពី​ដំណើរការ​មួយចំនួន​លើ​ការចុះបញ្ជី និង​អ្វីដែល​ពួក​​គេ​គួររៀបចំ”​។

ជាមួយនឹង​ការងារ​នេះ យើង​បានធ្វើការ ជាមួយ​ពួកគេ​និង​មាន​ក្រុមហ៊ុន១ មកពី​វិស័យ​សំណង់​ នៅក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន ៤ នឹង​រួចរាល់​មុន​ដំណាច់​ឆ្នាំនេះ ពីព្រោះ​ពួកគេ​បានរៀបចំ​យ៉ាង​ល្អ​នូវ​អភិបាលកិច្ច សហ​ប្រតិ​ប​ត្តិ​ការ និង​លទ្ធកម្ម​ផ្ទៃក្នុង​សម្រាប់​ការចុះបញ្ជី​ពួកគេ​នៅ​ទីផ្សារ​កំណើន​។លោក​បន្តថា ខណៈពេលដែល​ក្រុមហ៊ុន​ចំនួន​៣ ​ផ្សេងទៀត​នឹងត្រូវ​ការ ពេល​បន្ថែមទៀត​សម្រាប់​ការ​រៀបចំ​។​

លោក​បន្តថា “ខ្ញុំ​សូម​លើក​ទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងអស់​ឱ្យ​ស្វែងរក​មូលនិធិ​ តាមរយៈ​ការចុះបញ្ជី​ជាមួយ​ផ្សារ​ហ៊ុន ដូចដែល​អ្នក​បានឃើញ​ហើយ​ក្នុងអំឡុង ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ អាជីវកម្ម​ជាច្រើន​បាន​ប្រឈម​មុខ​ នឹង​ការលំបាក​ផ្នែក​ហិរញ្ញ​វត្ថុ​”។

លោកហុង សុហួរបានបន្តថា ការទទួលបាន​ក្រុមហ៊ុន​ចុះបញ្ជី​លើ​ផ្សារ​ហ៊ុន​ ដើម្បី​ស្វែង​រក​មូលនិធិ​ សម្រាប់​ការពង្រីក​អាជីវកម្ម និង​និរន្តរភាព បង្ហាញថា ទីផ្សារ​មូលធន ​បាន​ក្លាយជា​ប្រភព​មូលនិធិ​ថ្មី​សម្រាប់​ពួកគេ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here