តើការជំពាក់លុយធនាគារជាការជំរុញទឹកចិត្តខិតខំធ្វើការនិងរកស៊ី?

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ ពាក្យថាខំណាស់ ក៏ព្រោះតែធនាគារ និងមិនចង់ឱ្យធនាគារមកសួរសុខទុក្ខដល់ផ្ទះ ជាសំដៅលើអ្នកដែលប្រើប្រាស់កម្ចីរបស់ធនាគារ ឬមីក្រូហិរញ្ញវត្ថុក្នុងការប្រើប្រាស់ ក្រោមរូបភាពផ្សេងៗ។

អ្នកខ្លះប្រើប្រាស់លុយកម្ចី ដើម្បីបើកអាជីវកម្ម ខ្លះទៀតដើម្បីទិញអចលនទ្រព្យដូចជាផ្ទះដីធ្លី និងខ្លះទៀតប្រើប្រាស់ក្នុងការទិញ សម្ភារៈប្រើប្រាស់ផ្សេងៗជាដើម ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តើការជំពាក់ធនាគារជាការជំរុញទឹកចិត្ត ឱ្យខំធ្វើការរឬរកស៊ី ដើម្បីយកលុយសងធនាគារវិញឬយ៉ាងណា?។

អ្នកជំនាញ ហិរញ្ញវត្ថុជាច្រើនបានលើកឡើងថា ការយកកម្ចីពីធនាគារឬមីក្រូហិរញ្ញវត្ថុ មកប្រើប្រាស់ចំគោលដៅ វានឹងមិនធ្វើឱ្យមានបំណុលវ័ន្តកនោះឡើយ ប៉ុន្តែបើសិនជាយកបំណុលនោះ មកប្រើប្រាស់មិនចំគោលដៅ វានឹងនាំឱ្យមានបំណុលវ័ន្តក ឬវិបត្តិហិរញ្ញវត្ថុជាក់ជាមិនខាន។

មានមនុស្សជាច្រើនបានយកកម្ចីពីធនាគារ ឬមីក្រូហិរញ្ញវត្ថុមកសាងសង់ផ្ទះហើយត្រូវធ្វើការ ឬរកស៊ី ដើម្បីយកលុយនោះសងទៅធនាគារ ឬមីក្រូហិរញ្ញវត្ថុជាប្រចាំខែ ជាមួយនឹងការចាយវាយត្បិតត្បៀត ក៏ព្រោះតែមិនចង់ឱ្យធនាគារមករឹបអូសទ្រព្យបញ្ចាំរបស់ខ្លួន។

បុគ្គលប្រភេទនេះគេសង្កេតឃើញថា តែងតែទទួលបានជោគ​ជ័យ និងជីវភាពធូរធារ នៅពេលគេបានសងត្រលប់ទៅធនាគារ ឬមីក្រូហិរញ្ញវត្ថុរួចរាល់ ។ ការយកកម្ចីមកប្រើប្រាស់របៀបនេះ ក៏ឃើញថាបានជួយច្រើនដល់អ្នកប្រើប្រាស់ក្នុងផ្លូវត្រូវ ពីព្រោះបើរង់ចាំឱ្យពួកគេសន្សំលុយពីការរកស៊ីឬធ្វើការ គ្រប់ចំនួនគឺនឹងមិនមានផ្ទះ សមរម្យសម្រាប់ស្នាក់នៅ

លុយដែលរកបាននោះ ក៏មិនប្រកដថាទុកសម្រាប់គោលដៅអ្វីមួយដែរ ពីព្រោះថា លុយហើយនឹងមនុស្ស គឺមិនខុសអីសាច់ហើយនឹងខ្លានោះឡើយ ។

យ៉ាងណាក្ដី ស្ថាប័នផ្ដល់កម្ចីនានា ក៏បានចុះសិក្សាពីលទ្ធភាព ក្នុងការសងត្រលប់របស់អតិថិជិនមុន នឹងផ្ដល់កម្ចីជូនសម្រាប់ប្រើប្រាស់ផងដែរ និងបញ្ជាក់ថាតើអតិថិជន អាចយកទំហំឥណទានកម្រិតណា អាចមានលទ្ធភាពសងត្រលប់មកវិញ។

ការធ្វើបែបនេះ ជាការជួយដល់អតិថិជន មិនឱ្យមានបំណុលកាន់តែច្រើន និងឈានដល់វិបត្តិហិរញ្ញវត្ថុ និងនាំឱ្យវេទនាដល់ខ្លួន ។ ប៉ុន្តែការប្រើប្រាស់កម្ចីក្រៅផ្លូវការគេឃើញថា អតិថិជនតែងតែមានវិបត្តិនឹងនាំឱ្យផុងខ្លួនក្នុងបំណុលកាន់តែធ្ងន់ធ្ងរផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here