អង់គ្លេសបង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញ៖ ចក្រភព​អង់គ្លេស​បាន​រក្សា​ចំណងមិត្តភាព​យ៉ាងរឹងមាំ និង​កក់ក្តៅ​ជាមួយ​អាស៊ាន ចាប់តាំងពី​ពេលដែល​ប្លុក​ក្នុង​តំបន់​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ១៩៦៧ ខណៈ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​យូរអង្វែង​នេះ​បានធ្វើឱ្យ​ពាណិជ្ជកម្ម​ទ្វេភាគី​ទំនិញ និង​សេវាកម្ម​ទំហំ​ទឹកប្រាក់​ឈានដល់​ប្រមាណ ៤២ពាន់​លាន​អឺរ៉ូ​គិត​រហូតមកដល់​ថ្ងៃនេះ។

ដោយ​មើលឃើញ​ពី​ផលប៉ះពាល់​ដ៏​ធំធេង​នៃ​ជំងឺ​រាតត្បាត ដែល​បាន​កើតមាន​លើ​ពិភពលោក ចក្រភព​អង់គ្លេស និង​អាស៊ាន​បាន​ឯកភាព​លើ​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ឯកភាព ដើម្បី​កាត់បន្ថយ​ផលវិបាក​សេដ្ឋកិច្ច​ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឥឡូវ​អង់គ្លេស​កំពុង​ព្យាយាម​ក្លាយជា​ដៃគូ​សន្ទនា​ដែល​គួរឱ្យ​ទុកចិត្ត​មួយ​របស់​អាស៊ាន ដែល​នឹង​អនុញ្ញាតឱ្យ​តំណាង​របស់ខ្លួន​បង្ហាញ​ខ្លួន​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​នានា។ ការចូលរួម​របស់​វា​នឹង​ជួយ​បង្កើន​ការសហការ​ផ្នែក​សេដ្ឋកិច្ច និង​សង្គម។

នៅក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី ៣០ ខែកញ្ញា​នេះ លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា​គាំទ្រ​យ៉ាងខ្លាំង​នូវ​ពាក្យសុំ​របស់​អង់គ្លេស​ដើម្បី​ធ្វើជា​ដៃគូ​សន្ទនា​ជាមួយ​អាស៊ាន។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្តែង​ក្តី​សង្ឃឹមថា ឋានៈ​ជា​ដៃគូ​សន្ទនា​ក៏​នឹង​ធ្វើឱ្យ​ចក្រភព​អង់គ្លេស​ក្លាយជា​ដៃគូ​ការទូត​ដ៏​រឹងមាំ​របស់​កម្ពុជា​ផងដែរ ជាមួយនឹង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ។

ចក្រភព​អង់គ្លេស​ចង់​សហការ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​ជាមួយ​អាស៊ាន​លើ​បញ្ហា​បរិស្ថាន ទំនើបកម្ម​ឌីជីថល និង​ពាណិជ្ជកម្ម។

មេដឹកនាំ​អន្តរជាតិ​ដែលមាន​ការទទួលស្គាល់​នៅ​ក្នុងការ​បម្រែបម្រួល​អាកាសធាតុ ចក្រភព​អង់គ្លេស​បាន​សន្យាថា នឹងមិន​ធ្វើឱ្យ​មានការ​បំ​ភាយ​កាបូន​នៅ​ឆ្នាំ ២០៥០ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here