Hyundai គ្រោងបោះទុនជាង១៨ពាន់លានដុល្លារ ដើម្បីក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតទី៣ ក្នុងលោក

ដោយ៖ សុខុម

សេអ៊ូល: ក្រុមហ៊ុន Hyundai Motor Group បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី១១ ខែមេសា ថា ខ្លួនគ្រោងបោះទុនរហូតដល់ទៅ១៨,១ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៣ ដើម្បីក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ធំបំផុតទី៣ របស់ពិភពលោក។

ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រ AutoLand ដែលជារោងចក្រផលិតរថយន្តអគ្គិសនីតាមតម្រូវការផ្ទាល់ខ្លួន (កុម្ម៉ង់) ដំបូងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង។ រោងចក្រនេះស្ថិតនៅក្នុងទីក្រុង Hwaseong នៃខេត្ត Gyeonggi។

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋាននេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក Yoon Suk Yeol ប្រធានក្រុមហ៊ុន Hyundai អមជាមួយអ្នកចូលរួមប្រមាណ២០០នាក់ទៀតដែលរួមមានទាំងលោក Chung Euisun ដែលជាប្រធាននាយប្រតិបត្តិក្រុមហ៊ុន Hyundai Motor Group លោក Song Ho-sung ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Kia Corp នាយកប្រតិបត្តិ ព្រមទាំងបុគ្គលិកផ្សេងៗទៀតនៃក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុន Kia ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Yoon Suk Yeol បានថ្លែងថា “យើងនឹងបង្កើនសមត្ថភាពផលិតរថយន្តអគ្គិសនីរបស់ប្រទេសកូរ៉េ ឱ្យបាន៥ដងត្រឹមឆ្នាំ២០៣០ ដើម្បីធ្វើឱ្យប្រទេសកូរ៉េ ក្លាយជាអ្នកផលិតរថយន្តអគ្គិសនីកំពូលលេខ៣ ក្នុងពិភពលោក”។

រោងចក្រដែលផលិតតែ EV សុទ្ធរបស់ក្រុមហ៊ុន Kia នេះគឺជារោងចក្រថ្មីដំបូងគេដែលក្រុមហ៊ុន Hyundai Motor Group បានសាងសង់ឡើងក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល២៩ឆ្នាំមកនេះ និងជាជំហានដំបូងក្នុងការវិនិយោគជាង១៨ពាន់លានដុល្លារអាមេរិក លើវិស័យរថយន្តអគ្គិសនីក្នុងស្រុកនៅត្រឹមឆ្នាំ២០៣០៕  Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here