កម្ពុជាពង្រីកសេវាច្រកចេញចូលតែមួយទៅដល់ឃុំសង្កាត់ ដើម្បីបង្ខិត​សេវា​សាធារណៈ​ឱ្យ​កាន់​តែ​កៀក​ផ្ទះ​ប្រជាជន​

ដោយ: គង់ លាងហួរ

ភ្នំពេញ: ​ក្រសួង​មហាផ្ទៃ​ ​បាន​ពង្រីក​សេវា​ច្រក​ចេញ​ចូល​តែមួយ​ទៅ​កាន់​រដ្ឋបាល​ថ្នាក់​ ​ឃុំ​ ​សង្កាត់​ ​នៅ​ទូទាំង​ប្រទេស​ ​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ​និង​បង្ខិត​សេវា​សាធារណៈ​ឱ្យ​កាន់​តែ​កៀក​ផ្ទះ​ប្រជាជន​។​

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ពិនិត្យ​លទ្ធភាព​បង្កើត​ ​គណៈកម្មាធិការ​រាជធានី​ ​ខេត្ត​ ​ដើម្បី​អនុវត្ត​យន្ត​ការ​ច្រកចេញ​ចូល​តែមួយ​នៅ​ថ្នាក់​ ​ឃុំ​ ​សង្កាត់​ ​កាលពី​ថ្ងៃចន្ទ​ ​លោក​ ​ប្រាក់​ ​សំអឿន​ ​អគ្គនាយក​ ​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ ​ក្រសួង​មហាផ្ទៃ​ ​បាន​លើក​ឡើង​ថា​ ​ការ​រៀបចំ​យន្ដ​ ​ការ​ច្រក​ចេញ​ចូល​តែមួយ​នៅ​ថ្នាក់​ ​ឃុំ​ ​សង្កាត់​ ​បែប​នេះ​ ​នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍ​មួយ​ចំនួន​ ​គឺ​បាន​អនុវត្ត​យូរ​ណាស់​មក​ហើយ​។​

​លោក​បន្ថែម​ថា​ ​កា​រ​ដាក់​ឱ្យ​អនុវត្ត​យន្ត​ការ​ច្រក​ចេញ​ចូល​តែមួយ​នៅ​ថ្នាក់​ ​ឃុំ​ ​សង្កាត់ជាលើក​ដំបូង​ ​គឺ​មាន​នៅ​ខេត្ត​បាត់​ដំបង​ ​ដែល​ជា​ការ​សាកល្បង​។​ ​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បញ្ជាក់​ថា “ផ្អែក​តាម​បទ​ពិសោធ​នា​ពេល​កន្លង​មក​នេះ​ ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ ​បាន​ពង្រីក​ជាបន្ដបន្ទាប់​នូវ​យន្ត​ការ​ច្រកចេញ​ចូល​តែមួយ​ ​នៅ​ថ្នាក់​ឃុំ​ ​សង្កាត់​ ​នានា​នៅ​ទូទាំង​ប្រទេស​ ​ដោយមាន​ការ​គាំទ្រ​ពី​ធនាគារ​ពិភពលោក​”។

​លោក​បន្ត​ថា​ ​ដោយមាន​មូលដ្ឋាន​ ​និង​បទ​ពិសោធ​ជាច្រើន​ ​ទើប​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ចេញ​អនុក្រឹត្យ​ ​ស្ដីពី​ ​បង្កើត​យន្ដ​ការ​ច្រក​ចេញ​ចូល​តែមួយ​ ​ដើម្បី​បម្រើ​សេវា​ថ្នាក់​រាជធានី​ ​ខេត្ត​ ​ហើយ​គោលដៅ​សំខាន់​បំផុត​ ​គឺ​ប្រមូល​ផ្ដុំ​សេវា​រដ្ឋបាល​ឱ្យ​នៅ​គោល​ដៅ​តែមួយ​ ​និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ ​ដែល​បាន​មក​ស្នើសុំ​សេវា​នានា​។​

លោក ​អ៊ុក​ចាយ​ ​បញ្ញា​រ៉ា​ ​អគ្គនាយក​រង​ ​នៃ​អគ្គនាយកដ្ឋាន​អត្ត​សញ្ញាណ​កម្ម​ ​បាន​ឱ្យ​ដឹង​ថា​ ​កាលពី​កន្លងទៅ​ ​សម្តេច ស​ ​ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​​​ដឹកនាំ​តម្រង់​ទិស​ការងារ​អត្រានុកូលដ្ឋាន​ ​ស្ថិតិ​អត្រានុកូលដ្ឋាន​ ​និង​អត្តសញ្ញា​កម្ម​ (​គ​.​ជ​.​ដ​.​អ​) ​បាន​ឯកភាព​ឱ្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ ​ធ្វើ​ការ​សិក្សា​ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ ​ឃុំ​ ​សង្កាត់​ ​ចំនួន​៥០០​ ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ​ដើម្បី​ស្នើ​អនុវត្ត​យន្ត​ការ​ច្រកចេញ​ចូល​តែមួយ​ ​នៅ​ថ្នាក់​ ​ឃុំ​ ​សង្កាត់​ ​ដើម្បី​បម្រើ​សេវា​អត្តសញ្ញាណកម្ម​ ​ក្នុង​ជំ​ហាន​ទីមួយ​ផង​ដែរ​។​

​លោក​ ​បួន​ ​ហេង​ ​ប្រធាន​នាយកដ្ឋាន​មុខងារ​ ​និង​ធនធាន​ ​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ ​ក្រសួង​មហាផ្ទៃ​ ​ធ្លាប់​លើក​ឡើង​ថា​ ​សម្រាប់​យន្ត​ការ​ច្រក​ចេញ​ចូល​តែមួយនៅ​រដ្ឋបាល​ឃុំ​ ​សង្កាត់​ ​នេះ​ក្រសួង​បាន​ផ្សព្វផ្សាយ​ដល់​ប្រធាន​អង្គភាព​ច្រកចេញ​ចូល​តែមួយ​ ​នៅ​ថ្នាក់​រាជធានី​ ​ខេត្ដ​ ​ដើម្បី​ឱ្យ​ពួក​គេ​ធ្វើជាជន​បង្គោល​ក្នុង​ការ​ផ្សព្វផ្សាយ​បន្ត​ពី​យន្ត​ការ​នេះ​ដល់​ក្រុមប្រឹក្សា​ ​ឃុំ​ ​សង្កាត់​ ​នៅ​ទូទាំង​ប្រទេស​។​

​លោក​ ​បួន​ ​ហេង​ ​បន្ថែមថា​ ​ក្រសួង​បាន​ណែនាំ​រួច​ហើយ​ ​ដោយ​ស្នើ​ឱ្យ​រដ្ឋបាល​ខេត្ដ​នីមួយៗ​ចាត់​តាំង​ក្រុម​ការងារ​ ​ដើម្បី​ណែនាំ​ថ្មី​ស្ដីពី​ ​យន្ត​ការ​ច្រកចេញ​ចូល​តែមួយ​ ​ដល់​ក្រុម​ប្រឹក្សា​ឃុំ​ ​សង្កាត់​ ​ដូច្នេះ​ ​ដំណើរការ​ដាក់​ឱ្យ​អនុវត្ត​ច្រកចេញ​ចូល​តែមួយ​ ​នៅ​តាម​ឃុំ​ ​សង្កាត់​ ​នៅ​ទូទាំង​ប្រទេស​នឹង​ទទួល​បាន​ជោគជ័យ​។​

​លោក​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​បាន​ផ្ដល់​សមត្ថកិច្ច​ដល់​ក្រសួងមហាផ្ទៃ​ ឱ្យ​ធ្វើ​ការ​ណែនាំ​ដល់​រដ្ឋបាល​ឃុំ​សង្កាត់​ ​ដើម្បី​រៀបចំ​ច្រក​ចេញ​ចូល​តែមួយ​ ​នៅ​គ្រប់​ ​ឃុំ​ ​សង្កាត់​ ​ទូទាំង​ប្រទេស​ ​ប៉ុន្ដែ​ដោយសារ​ក្រសួង​ជាប់​រវល់​ចំពោះ​​ការងារ​ច្រើន​ ​ដូច្នេះ​ ​ទើប​មានការ​អូស​បន្លាយ​រហូត​ដល់​បច្ចុប្បន្ន​។​

​លោក​បានថ្លែង​ទៀតថា​ ​ច្រកចេញ​ចូល​តែមួយ​ ​នៅ​ថ្នាក់​ឃុំ​ ​សង្កាត់​ ​នេះ​ផ្តោត​លើ​ការ​ផ្ដល់​សេវា​ ​ការងារ​អត្រានុកូលដ្ឋាន​ ​និង​បញ្ជាក់​ទៅ​លើ​លិខិត​ស្នើសុំ​ផ្សេងៗ​ ​ជាពិសេស​ ​ការងារ​ធ្វើ​អត្តសញ្ញាណកម្ម​ ​និង​សៀវភៅ​ស្នាក់​នៅ​ ​ជាដើម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here