ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ថៃ​មាន​ទំហំ​ទឹកប្រាក់ ៥៥៦៩លាន​ដុល្លារ​ក្នុង​រយៈពេល៩ខែ

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ​មាន​ទំហំ​ទឹកប្រាក់៥.៥៦៩ លាន​ដុល្លារ​ក្នុង​រយៈពេល៩ខែ ឆ្នាំនេះ ធ្លាក់ចុះ១៩ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

យោងតាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម​ថៃ បានបង្ហាញ​កាលពីថ្មីៗនេះ​ថា ចាប់ពី​ខែមករា ដល់​ខែកញ្ញា ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ​តម្លៃ៩៥៨លាន​ដុល្លារ ទៅ​ថៃ ធ្លាក់ចុះ៤៨ភាគរយ។ ទន្ទឹមនឹង​នេះដែរ ការនាំ​ចូល​សរុប​រប​ស់​កម្ពុជា​ពី​ថៃ មានតម្លៃ ៤,៦១១លាន​ដុល្លារ បាន​ថយចុះ៩ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការថយចុះ​នូវ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​ប្រទេសជិតខាង​ទាំងពីរ​នេះ គឺ​ដោយសារតែ​ជំងឺ​រា​ត​កូ​វីដ១៩ ដែល​បណ្តាលឱ្យមាន​បញ្ហា​ដល់​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន។

លោក Panyarak Poolthup ឯកអគ្គរដ្ឋទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា នៅក្នុង​ស្ថានភាព​នៃ​ជំងឺ​រាតត្បាត ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​ភាព​តានតឹង ដោយសារ​ការឆ្លងកាត់​ព្រំដែន ត្រូវបាន​រឹតបន្តឹង​ធ្វើឱ្យមាន​ការលំបាក សម្រាប់​លំហូរ​ទំនិញ​រវាង​ប្រទេស​ទាំងពីរ។

លោក​បាន​សង្កត់ធ្ងន់​នៅក្នុង​ពិធី​ផ្តល់ជំនួយ សង្គ្រោះ​មហន្តរាយ​ពី​ស្ថានទូត​ថៃ​ដល់​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​ថ្ងៃទី២១ ខែតុលា​ឆ្នាំ ២០២០ថា ប៉ុន្តែ​សក្តានុពល នៃ​ការវិនិយោគ​របស់​ប្រទេស​កម្ពុជា នៅតែមាន​សម្រាប់​វិនិយោគិន​និង​ធុរកិច្ច​ថៃ។

បើ​និយាយ​អំពី​ការវិនិយោគ ទោះបី​ពិភពលោក​កំពុង​រង​ផលប៉ះពាល់ ដោយ​វិបត្តិ​ជំងឺ​សកល ក្រុមហ៊ុន​ថៃ​នៅ​កម្ពុជា បាន​បន្ត​ខ្សែសង្វាក់​ផលិតកម្ម​ធម្មតា ហើយ​ក្រុមហ៊ុន​និង​អាជីវកម្ម​ថៃ​ជាច្រើន​បាន​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here