អង់គ្លេសសម្រេចចូលជាសមាជិក CPTPP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតចាប់តាំងពីចាកចេញពីសហភាពអឺរ៉ុប

ដោយៈ សុខុម

ក្រុងឡុងដ៍: ប្រទេសអង់គ្លេស បានសម្រេចចូលរួមជាសមាជិកនៃកិច្ចព្រមព្រៀងវឌ្ឍនភាពគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតរបស់ខ្លួនចាប់តាំងខ្លួន ​បានចាកចេញពីសហភាពអឺរ៉ុប។

អង់គ្លេស នឹងក្លាយជាសមាជិកថ្មីដំបូងគេ និងជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP ចាប់តាំងកិច្ចព្រមព្រៀងដ៏ធំនេះ បានចូលជាធរមានក្នុងឆ្នាំ២០១៨។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានប្រកាសការពីចំណាត់ការនេះ កាលពីព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ហើយបានសរសើរថា វាជាចំណាត់ការជាប្រវត្តិសាស្ត្រមួយ ដែលអាចជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសនេះ បានចំនួន២,២ពាន់លានដុល្លារ ក្នុងរយៈពេលវែង។

ខុទ្ទកាល័យរបស់លោក Rishi Sunak លើកឡើងថា “ប្លុកនេះមានប្រជាជនជាង៥០០លាននាក់ ហើយនឹងគ្របដណ្ដប់១៥%នៃផលទុនជាតិសរុប (GDP) របស់ពិភពលោក នៅពេលអង់គ្លេស ចូលរួម”។

CPTPP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានសមាជិក១១ប្រទេសរួមមានអូស្ត្រាលី ព្រុយណេ កាណាដា ស៊ីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។

កិច្ចព្រមព្រៀងនេះ បានវិវឌ្ឍចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) បន្ទាប់ពីសហរដ្ឋអាមេរិក បានដកខ្លួនចេញក្រោមរដ្ឋការដឹកនាំ របស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៧។

ការចុះកិច្ចព្រមព្រៀងរបស់អង់គ្លេស នេះសម្រេចបានជិត២ឆ្នាំបន្ទាប់ពីខ្លួនចាប់ផ្តើមចរចា ដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។

ក្នុងនាមជាសមាជិក ការនាំចេញជាង៩៩%របស់អង់គ្លេស ទៅកាន់ប្រទេសជាសមាជិទាំង១១ខាងលើ នឹងនាំចេញដោយរួចពន្ធ

នោះរួមមានការនាំចេញសំខាន់ៗដូចជា ឈីស រថយន្ត សូកូឡា គ្រឿងចក្រ និងស្រាវីស្គីផងដែរ។

ខុទ្ទការល័យរបស់លោក Rishi Sunak បានចេញសេចក្តីថ្លែងការណ៍ថា ក្នុងឆ្នាំ២០២២ គិតត្រឹមខែកញ្ញា ប្រទេសអង់គ្លេស បាននាំចេញទំនិញ ដែលមានទំហំ៧៥ពាន់លានដុល្លារ ទៅកាន់បណ្ដាប្រទេសជាសមាជិករបស់ CPTPP៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here