អង្គការ UNICEF កោតសរសើរកម្ពុជា ដែលធ្វើឱ្យស្ថានភាពសិទ្ធិកុមារប្រសើរឡើងគួរឱ្យកត់សម្គាល់

សុខុម

ភ្នំពេញ: វាជាមោទកភាពថ្មីមួយទៀតសម្រាប់កម្ពុជា ក្រោយពីមូលនិធិកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UNICEF) កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា បានវាយតម្លៃខ្ពស់ចំពោះស្ថានភាពសិទ្ធិកុមារនៅកម្ពុជា ដែលមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។

អង្គការ UNICEF បានចេញសេចក្តីថ្លែងការណ៍ថា ការវិភាគអំពីសិទ្ធិកុមារបានរកឃើញថា អត្រាចូលរៀនរបស់កុមារនៅតាមសាលារៀនក្នុងប្រទេសកម្ពុជា បានកើនឡើងនៅគ្រប់កម្រិតក្នុងឆ្នាំ២០២១ ដែលឈានដល់ជាង៦០%សម្រាប់ការអប់រំកុមារតូច ៩២%សម្រាប់បឋមសិក្សា និង៤៧%សម្រាប់អនុវិទ្យាល័យ។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃសុក្រ ទី៣១ ខែមីនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណា អត្រាបញ្ចប់ការសិក្សានៅមានកម្រិតទាបខ្លាំងក្នុងរង្វង់៨១% ដោយក្នុងនោះ៤៩%បានបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សា និង២៦%បានបញ្ចប់ការសិក្សាថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ។

អង្គការនេះបានគូសបញ្ជាក់ថា កម្ពុជា បានវិនិយោគយ៉ាងច្រើនទៅលើកិច្ចគាំពារសង្គមចាប់តាំងពីវិបត្តិកូវី-១៩ មក។ ក្នុងឆ្នាំ២០១៩ កុមារប្រមាណ២៨០.០០០នាក់ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីបើកប្រាក់ឧបត្ថម្ភសម្រាប់កុមារ ហើយក្នុងឆ្នាំ២០២២ តួលេខនេះបានកើនឡើងដល់ជិត៧០០.០០០នាក់។

ការវិភាគនេះបានទទួលស្គាល់ថា ខណៈរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យមានវឌ្ឍនភាពសំខាន់ៗនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីលើកកម្ពស់ការរស់នៅរបស់កុមារនៅកម្ពុជា ក្នុងពេលមួយទសវត្សរ៍កន្លងមក ពលរដ្ឋខ្មែរ ស្ទើរតែ១៨%រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រនៅឡើយ។

លោក Will Parks តំណាងអង្គការ UNICEF បានលើកឡើងថា “ក្នុងពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជា បាននាំមកនូវវឌ្ឍនភាពដ៏សំខាន់នៅក្នុងការរស់នៅរបស់កុមារ”។

លោកបានបន្ថែមថា “ខ្ញុំសូមអបអរសាទរជាមួយនឹងប្រទេសកម្ពុជា ប៉ុន្តែយើងក៏ត្រូវតែទទួលស្គាល់ដែរនូវបញ្ហាប្រឈម ដែលកំពុងគំរាមកំហែងពន្យឺតវឌ្ឍនភាពឆ្ពោះទៅរកការសម្រេបាននូវសិទ្ធិពេឡលេញសម្រាប់កុមារ”៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here