ទំហំនៃការវិនិយោគទៅក្រៅប្រទេសរបស់ចិនហក់ឡើងជិត៣៦ភាគរយ ត្រឹមរយៈពេល២ខែដំបូង

ដោយ: គង់ លាងហួរ
ប៉េកាំង: ទំហំនៃការវិនិយោគផ្ទាល់នៅក្រៅប្រទេស (ODI) របស់ប្រទេសចិនបានកើនឡើង៣៥,៧ភាគរយរហូតដល់១៣៦ពាន់លានយ័ន ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំនេះ ចំពេលមានការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។

ក្រសួងពាណិជ្ជកម្មបានប្រកាសថា គិតជាប្រាក់ដុល្លារអាមេរិក ODI របស់ប្រទេសចិនបានកើនឡើង២៦,៥ភាគរយធៀបនឹងឆ្នាំមុន ដល់ប្រមាណ២០ពាន់លានដុល្លារក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៣នេះ។

គួរកត់សម្គាល់ដែរថា ODI របស់ប្រទេសចិននៅក្នុងខែមករា និងកុម្ភៈ បានកើនឡើងលឿនខ្លាំងជាងអត្រាកំណើនត្រឹមតែ៥,២ភាគរយ ដែលបានកត់ត្រាសម្រាប់រយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ការវិនិយោគក្រៅប្រទេសក្នុងវិស័យជាច្រើនបានកត់ត្រាកំណើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលពីរខែដំបូង។ ការវិនិយោគទៅក្នុងវិស័យលក់ដុំ និងរាយបានកើនឡើង១៧,២ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលវិស័យផលិតកម្ម ការជួល និងសេវាកម្មអាជីវកម្មក៏បានរាយការណ៍ពីសន្ទុះកំណើនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Bai Ming អ្នកស្រាវជ្រាវនៅបណ្ឌិតសភាពាណិជ្ជកម្មអន្តរជាតិ និងសហប្រតិបត្តិការសេដ្ឋកិច្ចចិននៅទីក្រុងប៉េកាំង បានបញ្ជាក់ប្រាប់កាសែត Global Times ថា“ការកើនឡើងនៃការវិនិយោគក្រៅប្រទេស (ODI) របស់ប្រទេសចិន កើតមានឡើងបន្ទាប់ពីប្រទេសចិនបានកែសម្រួលវិធានការកូវីដ និងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការបើកចំហកម្រិតខ្ពស់ ក្រោយសមាជជាតិលើកទី២០នៃបក្សកុម្មុយនិស្តចិន”។

លោក Bai បានព្យាករណ៍ថា “ការវិនិយោគនៅក្រៅប្រទេស (ODI) នឹងរក្សាបាននូវកំណើនដ៏ឆាប់រហ័សពេញមួយឆ្នាំ២០២៣នេះ ដែលនឹងជួយចូលរួមចំណែកដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសកលផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here