ប្រតិភូធុរកិច្ចប្រទេសអូទ្រីសពិភាក្សាពីកាលានុវត្តន៍ភាព វិនិយោគនៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ

លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម​ Wilhelm ​ Maximilian Donko ឯកអគ្គរាជទូតអូទ្រីស​ ប្រចាំប្រទេស​ថៃ​ ឡាវ​ កម្ពុជា​ និងមីយ៉ាន់ម៉ា​ និងប្រតិភូធុរកិច្ចអូទ្រីស។​

ជំនួបនេះបានធ្វើឡើងកាលពីថ្ងៃទី២៨ មិនា ឆ្នាំ២០២៣ កន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចពិភាក្សាការងារបានផោ្ដតលើ កាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ដោយប្រើបច្ចេកវិទ្យាស្អាត នវានុវត្តន៍ និងចីរភាព ជាអាទិ៍ការផលិតថាមពលវារីអគ្គិសនីទ្រង់ទ្រាយតូច ថាមពលជីវម៉ាស ជីវឧស្ម័ន ជីវ​ឥន្ធនៈ និងអ៊ីដ្រូសែនបៃតង ព្រមទាំងការជំរុញឥណទានកាបូន ហិរ​ញ្ញ​ប្បទានបៃតង និងទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here