គម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មីខេត្តសៀមរាបសម្រេចបានការសាងសង់៩០ភាគរយហើយ

ដោយ: គង់ លាងហួរ
សៀមរាប: ការ​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​អង្គរ​សៀមរាប​បាន​សម្រេច​បាន៩០ភាគរយ​ហើយ ខណៈ​ដែល​ក្រុមហ៊ុន​សំណង់​កំពុង​ពន្លឿន​ការងារ​របស់​ខ្លួន ដើម្បី​ឲ្យ​ការ​សម្ពោធ​ជា​ផ្លូវ​ការ​អាច​ធ្វើ​ឡើង​តាម​ការ​គ្រោង​ទុក​នៅ​ខែ​តុលាខាងមុខនេះ។

ការធ្វើបច្ចុប្បន្នភាពថ្មីនេះត្រូវបានចែករំលែកក្នុងដំណើរទស្សនកិច្ចត្រួតពិនិត្យរបស់គណៈកម្មាធិការដឹកនាំការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដឹកនាំដោយលោក តឹករ៉េត សំរេចរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ទៅកាន់ការដ្ឋានសាងសង់កាលពីថ្ងៃអង្គារកន្លងទៅនេះ។

គណៈកម្មាធិការបានឱ្យដឹងទៀតថា គិតត្រឹមដំណាច់ខែមីនា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរសម្រេចបាន៩០ភាគរយដូចការគ្រោងទុក ហើយបានត្រៀមរួចរាល់សម្រាប់ការសាកល្បងហោះហើរក្នុងខែឧសភាឆ្ពោះទៅការសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ដែលមានចម្ងាយប្រហែល៥១គីឡូម៉ែត្រពីក្រុងសៀមរាប និង៤០គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត។

ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​បាន​ចាប់ផ្តើម​ឡើងនៅ​ខែមីនា ឆ្នាំ​២០២០ ដោយ​ក្រុមហ៊ុន AIAI និងលាតសន្ធឹងលើផ្ទៃដីទំហំ៧០០ហិកតា។ អាកាសយានដ្ឋានដែលមានតម្លៃ៨៨០លានដុល្លារនេះគឺជាប្រភេទ 4E ដែលអាចឱ្យវាគ្រប់គ្រងយន្តហោះផ្លូវឆ្ងាយបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here