សភាជប៉ុន អនុម័តថវិកាជាតិរហូតដល់៨៧០ពាន់លានដុល្លារដើម្បីពង្រឹងវិស័យការពារជាតិ

ដោយៈ សុខុម

តូក្យូ: សភាជប៉ុន កាលពីថ្ងៃអង្គារ ទី២៨ ខែមីនា បានអនុម័តថវិកាជាតិ រហូតដល់ទៅ៨៧០ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ២០២៣។

ថវិកានេះនឹងប្រើប្រាស់ គិតចាប់ពីខែមេសាតទៅ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ ស្របពេលកំពុងប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខពីបណ្ដាប្រទេសជិតខាង និងដើម្បីគាំទ្រសេដ្ឋកិច្ចដែលកំពុងជួបបញ្ហាអតិផរណា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថវិកាការពារជាតិ នឹងឈានដល់៥២ពាន់លានដុល្លារអាមេរិក ដែលច្រើនបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ។ ឆ្នាំសារពើពន្ធ២០២៣ គឺជាការចាប់ផ្តើមនៃផែនការរយៈពេល៥ឆ្នាំ ដែលមានបំណងកែលម្អ ស្ថានភាពការពារជាតិរបស់ប្រទេសនេះ តាមរយៈការចំណាយប្រាក់សរុប ចំនួន៣២៨ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងប្រទេសចិន ប្រទេសកូរ៉េខាងជើង និងប្រទេសរុស្ស៊ី។

រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Fumio Kishida មានបំណងបង្កើនថវិកាការពារជាតិ ប្រចាំឆ្នាំរបស់ខ្លួនទ្វេរដង ស្មើនឹងប្រមាណ២%នៃផលទុនជាតិសរុប (GDP) ធៀបនឹង១%នាពេលបច្ចុប្បន្ន ខណៈរក្សានូវការគោរពសិទ្ធិសន្តិភាពនិយម ក្រោយសង្គ្រាមរបស់ខ្លួន។

ការអនុម័តថវិកាជាតិនេះធ្វើឡើងក្នុងគ្រា ដែលប្រទេសជាប់បំណុលច្រើនមួយនេះ បាននិងកំពុងបង្កើនការចំណាយ ដើម្បីសម្រាលបន្ទុកទៅលើគ្រួសារ តាមរយៈការដំឡើងទំនិញប្រើប្រាស់ប្រចាំថ្ងៃ។

អតិផរណាអ្នកប្រើប្រាស់ បានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងពេល៤ទស្សវត្សរ៍មកនេះ ដោយភាគច្រើនសារតែការឡើងថ្លៃថាមពល និងវត្ថុធាតុដើម ដែលជំរុញដោយប្រាក់យ៉េនចុះថោក៕ Japan Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here