កម្ពុជា និងម៉ារ៉ុក ចុះកិច្ចព្រមព្រៀងតភ្ជាប់ផ្លូវអាកាស និងប្ដេជ្ញាពង្រឹងទំនងពាណិជ្ជកម្ម

សុខុម

ម៉ារ៉ុក: កម្ពុជា និងប្រទេសម៉ារ៉ុក បានចុះកិច្ចព្រមព្រៀងផ្ដល់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងទេសចរណ៍ ពាណិជ្ជកម្ម និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមដែលក្រសួងការបរទេសកម្ពុជា បានចេញផ្សាយនៅថ្ងៃអង្គារ ទី២៨ ខែមីនា នេះ។

យោងតាមសេចក្តីថ្លែងការណ៍ដដែលបង្ហាញថា កិច្ចព្រមព្រៀងនេះត្រូវបានចុះកាលពីថ្ងៃច័ន្ទ ទី២៧ ខែមីនា អំឡុងដំណើរទស្សនកិច្ចរបស់ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា ទៅកាន់ប្រទេសម៉ារ៉ុក។

លោក Nasser Bourita រដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ារ៉ុក និងឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានសន្យាជំរុញការផ្លាស់ប្តូរផ្នែកវិទ្យាសាស្ត្រ និងវប្បធម៌ ក៏ដូចជាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសទាំងពីរបានព្រមព្រៀងគ្នារៀបចំវេទិកាមួយនាពេលដ៏ខ្លីខាងមុខ ដើម្បីស្វែងរកឱកាសអាជីវកម្ម ហើយបានជំរុញឱ្យសហគមន៍ធុរកិច្ចនៅក្នុងប្រទេសទាំងពីរបង្កើនពាណិជ្ជកម្ម និងការវិនិយោគដើម្បីជំរុញកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចេញ បន្ទាប់ពីជំនួបរវាងមន្ត្រីទាំងពីរនៅទីក្រុងរ៉ាបាត (Rabat) ប្រទេសម៉ារ៉ុក។

ប្រទេសទាំងពីរបានបង្ហាញទស្សនៈស្រដៀងគ្នាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ហើយភាគីទាំងពីរបានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំជាថ្មីម្ដងទៀតនៅក្នុងការលើកកម្ពស់សេរីពហុបក្ស និងការរួមចំណែកដល់របៀបវារៈពិភពលោកដើម្បីនាំមកនូវសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។

សេចក្តីថ្លែងការណ៍ដដែលបង្ហាញថា ប្រទេសទាំងពីរក៏បានសាទរផងដែរចំពោះទំនាក់ទំនងជាលក្ខណៈមិត្តភាព ការគោរពគ្នាទៅវិញទៅមក ការពិគ្រោះយោបល់ និងការសម្របសម្រួលលើបញ្ហាផលប្រយោជន៍រួមផងដែរ។

បន្ទាប់ពីជំនួបពិភាក្សាគ្នា រដ្ឋមន្ត្រីទាំងពីរបានចុះកិច្ចព្រមព្រៀងស្តីពីសេវាកម្មអាកាសចរណ៍ ដែលសំដៅពង្រឹងទំនាក់ទំនងទេសចរណ៍ ធុរកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរផងដែរ៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here