ក្រសួងទេសចរណ៍លើកឡើងពីអនុសាសន៍របស់សម្តេចតេជោទាក់ទងឆ្នាំទស្សនាកម្ពុជា២០២៣

 

       ដោយៈ និស្ស័យ

ភ្នំពេញៈ ក្រសួងទេសចរណ៍នៃកម្ពុជា បានលើកយកអនុសាស​ន៍ដ៏មានសារៈសំខាន់របស់សម្តេចតេជោ ទាក់ទងនឹងទិវាជាតិទីក្រុងស្អាតឆ្នាំនេះ និងឆ្នាំទស្សនាកម្ពុជា២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងបានលើកយកចំណុចពិសេស របស់អនុសាសន៍សម្តេ​ចមកបញ្ជាក់ជាថ្មីថាឈរលើស្មារតីនៃប្រធានបទនៃទិវាជាតិទីក្រុងស្អាតឆ្នាំនេះ ខ្ញុំសូមប្រកាសដាក់ចេញយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក និងបង្កើនឧត្តមភាពប្រកួតប្រជែង ទេសចរណ៍កម្ពុជា ពិសេសត្រូវជំរុញការចូលរួមយុទ្ធនាការ “យើងជាម្ចាស់ផ្ទះ” ដើម្បីអបអរសាទរការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈការបង្ហាញពីវប្បធម៌ ប្រពៃណី ម្ហូបអាហារ អត្តសញ្ញាណជាតិ ការស្វាគមន៍រួសរាយរាក់ទាក់ ការរៀបចំតុបតែងភូមិឋាន ជាដើម នៅតាមមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនឱ្យបានផុលផុស”។

អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនាឱកាសពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here