OECDនឹងរៀបចំកម្មវិធីសម្ពោធព្រឹត្តបត្រព្យាករណ៍សេដ្ឋកិច្ច សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ចិន និងឥណ្ឌា ឆ្នាំ២០២៣

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (ហៅកាត់ថា OECD) ដើម្បីរៀបចំកម្មវិធីសម្ពោធព្រឹត្តបត្រ ព្យាករណ៍សេដ្ឋកិច្ច សម្រាប់តំបន់អាស៊ីអាគ្នេយ៍ចិន និងឥណ្ឌា ឆ្នាំ២០២៣ ក្រោមមូលបទ “ការងើបឡើងវិញនៃវិស័យទេសចរណ៍ ក្រោយពីជំងឺរាតត្បា​តសកល”។

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការរៀបចំកម្មវិធីនេះ នឹងប្រព្រឹ​ត្តទៅនៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣។

ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបណ្ដាញសារព័ត៌មានទាំងអស់ ឱ្យបានជ្រាបថា ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងសហការជាមួយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី៣១ ខែមីនា វេលាម៉ោង១៥៖០០ (ម៉ោងនៅកម្ពុជា) តាមប្រព័ន្ធវីដេអូ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមថ្លែងសុន្ទរកថាបើកជាមួយតំណាងភាគី OECD ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ OECD នឹងរៀបចំសន្និសីទសារព័ត៌មាននៅវេលាម៉ោង ១៩៖00 (ម៉ោងនៅកម្ពុជា) ក្នុងថ្ងៃដដែល ដើម្បីផ្សព្វផ្សាយជូនសាធារណជន នូវលទ្ធផលសំខាន់ៗ នៃខ្លឹមសារព្រឹត្តិបត្រព្យាករ​ណ៍​សេដ្ឋកិច្ចខាងលើ ដែលផ្ដោតលើវឌ្ឍនភាពសេដ្ឋកិច្ច របស់បណ្ដាប្រទេសសមាជិកអាស៊ានទាំង១០ ការងើបឡើងវិញនៃវិស័យទេស​ចរណ៍ក្រោយវិបត្តិកូវីដ-១៩ តាមរយៈការទាញយកផលប្រយោជន៍ជាអតិបរមាពីការធ្វើឌីជីថលភាវូបនីយកម្ម និងការពិភាក្សាអំពីការអនុវត្តគោលនយោបាយ របស់រដ្ឋាភិបាលនីមួយៗក្នុងតំបន់អាស៊ី ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃវិស័យទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here