សហគមន៍កសិកម្មខេត្តព្រៃវែងចុះហត្ថលេខាលើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយរោងម៉ាស៊ីនកិនស្រូវនានា

 ដោយៈ ម៉ាលីនណា

       ព្រៃវែងៈ លោកបណ្ឌិត យ៉ង សាំង កុមារ ចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខា ផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។

ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី២៧ មិនា កន្លងមកនេះ ក្រោមអធិបតីភាពពីលោក បណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យោងតាមផេករបស់ក្រសួងកសិកម្មបានឲ្យដឹងថា កិច្ចសន្យាកសិកម្មចំនួន១៦ ក្នុងនោះ ១ ជាកិច្ចសន្យាផលិតពូជ ត្រូវបានព្រៀមព្រៀងចុះហត្ថលេខា រវាងរោងម៉ាស៊ីនចំនួន៥ និងសហគមន៍កសិកម្មផលិតស្រូវចំនួន១៦។ កិច្ចសន្យាទាំងនេះគ្របដណ្ដប់លើ១៦ សហគមន៍ ដែលមានកសិករផលិតចំនួន៨០៦គ្រួសារ មានផ្ទៃដី១៤៦៥ ហិចតា និងបរិមាណស្រូវ៥៨០៥ តោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិត បានណែនាំឲ្យអ្នកពាក់ព័ន្ធ គោរពលក្ខខណ្ឌនៃកិច្ចសន្យា និងមានភាពស្មោះត្រង់ ដើម្បីឲ្យការអនុវត្តកិច្ចសន្យានេះប្រកបដោយជោគជ័យ ដែលជាមូលដ្ឋានគ្រឹះក្នុងការពង្រីកបន្ថែម នៅរដូវខាងមុខបន្ត។

លើសពីនេះ ភាគីទាំងអស់ រួមទាំងមន្ទីរកសិកម្មផង ត្រូវបន្តការសហការណ៍ ចុះពិនិត្យតាមដាន លើដំណើរផលិតកម្ម និងការអនុវត្តកិច្ចសន្យានេះ។

ក្រៅពីទទួលបានស្រូវ ដែលមានគុណភាពល្អ និងតម្លៃសមរម្យ ទាំងរោងម៉ាស៊ីន និងសហគមន៍ នឹងអាចទទួលបានការគាំទ្រទុនកម្ចីដែលមនការប្រាក់ទាបផងដែរ។

ការរៀបចំកិច្វសន្យាកសិកម្មនេះ គឺជាគោលនយោបាយរដ្ឋាភិបាល ដើម្បីជំរុញផលិតកម្មស្រូវ អង្ករ ប្រកបដោយគុណភាព និងដោះស្រាយបញ្ហាទីផ្សារ និងតម្លៃស្រូវ ព្រមទាំងជំរុញការអនុវត្តគោលនយោបាយនាំអង្ករចេញ ក្នុងបរិមាណ ១ លានតោន ក្នុងមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here