ដោយៈ និស្ស័យ
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា និងប្រទេសកូមិនវែលដូមីនិកបានចុះកិច្ចព្រមព្រៀងសំខាន់មួយ រវាងប្រទេសទាំងពីរ។
លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានអញ្ជើញជួបប្រជុំទ្វេភាគី ជាមួយលោកបណ្ឌិតVince Henderson រដ្ឋមន្រ្តីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសកុំមិនវែលដូមីនីក នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

ក្រសួងការបរទេសបញ្ជាក់ថា បន្ទាប់ពីជំនួប ភាគីទាំងពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃប្រទេសកុំមិនវែលដូមីនីក ស្ដីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ៕







