ក្រសួងទេសចរណ៍ផ្សព្វផ្សាយយុទ្ធនាការ”អាជីវកម្មទេសចរណ៍ឆ្នើម”

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងទេសចរណ៍បានប្រកាសដាក់ឱ្យដំណើរការ និងផ្សព្វផ្សាយអំពីយុទ្ធនាការ “អាជីវកម្មទេសចរណ៍ឆ្នើម” ដើម្បីជំរុញការចូលរួមក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ ស្របតាមទស្សនទាន IBEST ឱ្យបានកាន់តែល្អប្រសើរ សំដៅត្រៀមទទួលភ្ញៀវទេស​ចរប្រកបដោយគុណភាព និងទាក់ទាញកំណើនទេសចរអន្តរជាតិបន្ថែម។

សិក្ខាសាលាខាងលើនេះធ្វើឡើងនាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទស្សនទាន IBEST គឺសំដៅលើការគិតគូ ទៅលើគុណភាពសេវាកម្ម បរិស្ថាន សុវត្ថិភាព បច្ចេកវិទ្យា ព្រមទាំងការសម្រួលនូវការកក់ទុកសេវាកម្មជាដើម។

* I មកពីពាក្យ Improving Service Quality សំដៅដល់រាល់កិច្ចការងារពាក់ព័ន្ធ នឹងគុណភាពសេវាកម្ម ការអនុវត្តប្រព័ន្ធចំណាត់ថ្នាក់ក្នុងឧស្សាហកម្មទេសចរណ៍ ស្តង់ដាគុណភាព និងការពង្រឹងជំនាញរបស់បុគ្គលិកបម្រើការ។

* B មកពីពាក្យ Booking ការរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវជម្រើសកក់ទុកជាមុន។

* E មកពីពាក្យ Environment ការគិតគូរអំពីបរិស្ថាន ការអនុវត្តស្តង់ដាបៃតង និងចូលរួមរាល់ចលនាប្រឡងប្រណាំងផ្សេងៗ ដែលពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថានក្នុងវិស័យទេសចរណ៍។

S មកពីពាក្យ Safety ការគិតគូរអំពីសុវត្ថិភាពសុខភាពសាធារណៈ ការបន្តអនុវត្ត វិធានសុវត្ថិភាពទេសចរណ៍។

* T មកពីពាក្យ Technology ការប្រើប្រាស់បច្ចេកវិទ្យាជាដំណោះ​ស្រាយ តាមគន្លងប្រក្រតីភាពថ្មី ឆ្លើយតបនឹងការវិវត្តដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា នវានុវត្តន៍ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤។

លោកសុង តុងហាប់ បានឱ្យដឹងថា ទស្សនទាន IBEST នេះប្រៀបបាននឹងឯកសារបង្ហាញផ្លូវ សម្រាប់អាជីវកម្មទេសចរណ៍ទាំងអស់ប្រើប្រាស់ជាមូលដ្ឋាន សម្រាប់អនុវត្តប្រែតម្រូវ នូវរាល់ផលិត​ផល និងសេវាកម្មរបស់ខ្លួនស្របតាមតម្រូវការ និងទីផ្សារនាពេលបច្ចុប្បន្ន និងប្រើប្រាស់ចូលរួមគាំទ្រ ដល់វិធានការគោលនយោបាយអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here