ក្រសួងរ៉ែ និងថាមពលរៀបចំពិគ្រោះយោបល់លើអាជីវកម្ម ខ្សាច់សំណង់

 

       ដោយៈ គង់ សូរិយា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានវេទិកាសាធារណៈផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មខ្សាច់សំណង់។

“អង្គវេទិកាបានគាំទ្រនិងឯកភាព​ លើគម្រោងអាជីវកម្មបូមខ្សាច់សំណង់​ នៅដងទន្លេសេកុង ភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង​”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកគង់​ ស៊ីថា​ អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មខ្សាច់សំណ​ង់ របស់សហគ្រាសសំរិទ្ធ ប៊ុនធឿន ដែលមានទីតាំងដងទន្លេសេកុង ភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង​ ដែលមានការចូលរួមពីអាជ្ញាធរដែនដី មន្ត្រីជំនាញនៃក្រសួងរ៉ែ និងថាម​ពល និងប្រជាពលរដ្ឋមូលដ្ឋាននៃទីតាំងខាងលើ។

វេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ អំពីគម្រោងអាជីវកម្មបូមខ្សាច់សំណង់​ ព្រមទាំងប្រមូលមតិយោបល់ សំណូមពរ ក៏ដូចជាក្ដីបារម្ភ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ ដែលការដ្ឋានបូមខ្សាច់តាំងនៅ ពិសេសប្រជាពលរដ្ឋ ដែលមានលំនៅឋាន ស្ថិតជាប់មាត់ច្រាំងទន្លេផ្ទាល់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here