ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ នឹងរៀបចំឡើងនៅក្រុងភ្នំពេញ

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានរៀបចំនូវ “ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣” ។

ដោយមានការផ្សព្វផ្សាយ តាមបណ្ដាញសារព័ត៌មាននូវ សារលិខិតអបអរសាទររបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ កម្ពុជា ជូនចំពោះប្រជាជននៃបណ្តាប្រទេសមេគង្គ -ឡានឆាង (កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម) ព្រមទាំងបានរៀបចំវេទិកាសាធារណៈ និងស្តង់ពិព័រណ៍ម្ហូបអាហារ ដើម្បីដាក់តាំងបង្ហាញ និងផ្សព្វផ្សាយដល់សាធារណៈជន អំពីមុខម្ហូបរបស់ប្រទេសសមាជិក នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វេទិកាសាធារណៈ និងការតាំងពិព័រណ៍ម្ហូបអាហារនេះ បានប្រ​ព្រឹត្តទៅនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្រោមអធិបតីភាពរបស់ លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានលេខាធិការដ្ឋានជាតិមេគង្គ- ឡានឆាង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងស្ថានទូត នៃបណ្ដាប្រទេសមេគង្គ-ឡានឆាង សមាជិកលេខាធិការដ្ឋានជាតិមេគង្គ-ឡានឆាង តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ រួមទាំងសាស្ត្រាចារ្យ និងនិស្សិតមកពីបណ្ដាសាកលវិទ្យាល័យ សរុបចំនួនប្រមាណ ២៥០រូប។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស បានសសេរថា តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីគម្រោងចំនួន៨០ ក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង ដែលមានទឹកប្រាក់ប្រមាណ៣១លានដុល្លារអាមេរិក។ វិសាលភាពនៃសកម្មភាពកិច្ចសហប្រតិបត្តិការនេះ មានភាពចម្រុះ និងគ្របដណ្តប់លើ វិស័យអាទិភាពជាច្រើនរាប់ចាប់តាំងពីវិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស សុខភាព ការអប់រំ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌវប្បធម៌ រហូតដល់ការពង្រឹងភាពអង់អាចដល់ស្ត្រី ក្នុងចំណោមវិស័យអាទិភាពដទៃទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here