សម្តេចតេជោអះអាងថា ប្រទេសចិនជាទីផ្សារដ៏ធំសម្បើមសម្រាប់កម្ពុជា និងប្រទេសសមាជិកអាស៊ានផ្សេងទៀត

ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍នៅថ្ងៃពុធនេះថា ប្រទេសចិនគឺជាទីផ្សារដ៏ធំសម្បើមសម្រាប់ប្រទេសកម្ពុជា និងប្រទេសសមាជិកដទៃទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

កម្ពុជា និងសមាជិកអាស៊ានផ្សេងទៀត បានឈរជើងដើម្បីទទួលបានទីផ្សារចិន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

សម្តេចបានថ្លែងសុន្ទរកថាក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតប្រមាណ៤.៧០០នាក់នៅវិទ្យាស្ថានវ៉ាន់ដាក្នុងរាជធានីភ្នំពេញថា “ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយ ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ហើយការនាំចេញរបស់អាស៊ានទៅកាន់ប្រទេសចិនគឺធំជាងការនាំចេញក្នុងទិសដៅបញ្ច្រាស”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចតេជោបានថ្លែងថា កម្ពុជា និងបណ្តាប្រទេសអាស៊ានផ្សេងទៀត ក៏រំពឹងថានឹងទទួលបានលំហូរនៃភ្ញៀវទេសចរចិនយ៉ាងច្រើនផងដែរ បន្ទាប់ពីប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកមួយនេះបានបង្កើនប្រសិទ្ធភាពយុទ្ធសាស្ត្រប្រឆាំងនឹងជំងឺកូវីដ-១៩ និងបន្តដំណើរទេសចរណ៍ជាក្រុមទៅក្រៅប្រទេសឡើងវិញកាលពីដើមឆ្នាំនេះ។

លោក Joseph Matthews សាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅទីក្រុងភ្នំពេញ បានមានប្រសាសន៍ថា “ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ហើយទំនាក់ទំនងចិន-អាស៊ានបាននាំមកនូវការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធដល់តំបន់”។

លោកបានបញ្ជាក់ប្រាប់សារពត៌មាន Xinhua ថា “អនាគតសេដ្ឋកិច្ចរបស់តំបន់អាស៊ានត្រូវបានផ្សារភ្ជាប់ជាមួយនឹងទស្សនវិស័យ និងកំណើនសេដ្ឋកិច្ចរបស់ចិន ហើយប្រទេសចិននឹងនៅតែជាអ្នករួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ច និងវិបុលភាពរបស់អាស៊ានផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here