រដ្ឋាភិបាលឥណ្ឌាអនុម័តទុនវិនិយោគ៩៦៨លានដុល្លារពីបុត្រ សម្ព័ន្ធរបស់ក្រុមហ៊ុន Foxconn

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋ Karnataka ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា បានអនុម័តទុនវិនិយោគតម្លៃ៨០ពាន់លានរូពី (ប្រហែ ល៩៦៧,៩១លានដុល្លារ) នៅក្នុងរដ្ឋនេះដោយបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Foxconn។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលឥណ្ឌាបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ទី២០ ខែមីនាកន្លងទៅថា ការវិនិយោគនេះ នឹងនាំទៅដល់ការបង្កើតការងារ ចំនួន៥០.០០០ដល់ប្រជាជន។

Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿង អេឡិចត្រូនិកធំជាងគេរបស់ពិភពលោក បានពិភាក្សាជាមួយរដ្ឋឥណ្ឌានានា ប៉ុន្តែក្រុមហ៊ុនខ្នាតយក្សមួយនេះ មិនទាន់បានប្រកាសពីផែនការវិនិយោគណាមួយទេ រហូតមកដល់ពេលនេះនៅទីក្រុង Karnataka ។

ចំពោះរឿងនេះ ក្រុមហ៊ុន Foxconn មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់សារពត៌មាន Reuters សម្រាប់ការបញ្ជាក់លើការវិនិយោគនោះនៅឡើយទេ។

ក្រុមហ៊ុនផ្គត់ផ្គង់ Apple បានឈ្នះការបញ្ជាទិញ ដើម្បីបង្កើត AirPods ហើយខ្លួនគ្រោងនឹងសាងសង់រោងចក្រមួយ នៅក្នុងប្រទេ សឥណ្ឌា ដើម្បីផលិតកាសស្តាប់ត្រចៀកឥតខ្សែ។ នេះបើយោងតាមមនុស្ស២នាក់ ដែលមានចំណេះដឹងផ្ទាល់អំពីបញ្ហានេះ បានប្រាប់ដល់សារពត៌មាន Reuters កាលពីសប្តាហ៍មុន។

ក្រុមហ៊ុន Apple បាននិងកំពុងផ្លាស់ប្តូរការផលិតចេញពីប្រទេ សចិន បន្ទាប់ពីមានការដាក់កំហិតដ៏តឹងរ៉ឹង ទាក់ទងនឹងជំងឺកូវីដរបស់ប្រទេសនេះ ដែលបានរំខានដល់ការផលិតទូរសព្ទ iPhone ថ្មី និងឧបករណ៍ផ្សេងៗទៀត។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ក៏កំពុងសម្លឹងរកការបញ្ចៀសការប៉ះទង្គិចដល់អាជីវកម្មរបស់ខ្លួន ដោយសារតែភាពតានតឹង រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here