កំណើនពាណិជ្ជកម្មអន្តរជាតិនឹងនៅទ្រឹងនៅឆ្នាំនេះ ខណៈប្រទេសជាច្រើនដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់អតិផរណា

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនឡូជីស្ទីកសកល DHL បានអះអាងថា កំណើនពាណិជ្ជកម្មអន្តរជាតិត្រូវបានគេព្យាករណ៍ថា នឹងនៅទ្រឹងនៅឆ្នាំនេះ ដោយសារប្រទេសនានាបានដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងអតិផរណា ដែលនាំទៅរកការធ្លាក់ចុះនៃសេដ្ឋកិច្ចទូទាំងពិភពលោក។

យោងតាមសន្ទស្សន៍ការតភ្ជាប់សកលឆ្នាំ២០២២បានឱ្យដឹងថា ទំហំពាណិជ្ជកម្មសកលក្នុងទំនិញបានឈានដល់១០ភាគរយ លើសពីកម្រិតមុនជំងឺរាតត្បាតនៅពាក់កណ្តាលឆ្នាំមុន បើទោះបីជាមានការកាត់បន្ថយទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនយ៉ាងណាក្តី។

របាយ​ការណ៍​នោះបាន​កត់​សម្គាល់​ថា​ “ការ​កាត់​ផ្តាច់​រវាង​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បាន​នាំ​ឱ្យ​មាន​ការ​បែក​ខ្ញែក​កាន់តែ​ទូលំទូលាយ​នៃ​លំហូរ​សកល​រវាង​ប្លុក​គូ​ប្រជែង​នៃ​ប្រទេស​នានា​នោះ​ទេ​”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការព្យាករណ៍នាពេលថ្មីៗនេះដោយមូលនិធិរូបិយវត្ថុអន្តរជាតិបានបង្ហាញថាទំហំពាណិជ្ជកម្មនឹងកើនឡើងត្រឹមតែ២,៤ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំ២០២៣នេះ ដែលធ្លាក់ចុះពីការព្យាករណ៍មុនសង្គ្រាមចំនួន៤,៩ភាគរយ។

ក្រុមហ៊ុន S&P Global បានព្យាករណ៍ពី កំណើនពាណិជ្ជកម្មពិតប្រាកដនៅក្នុងទំនិញក្នុងអត្រា០,៦ភាគរយ ជាមួយនឹងកំណើនពាណិជ្ជកម្មជាវិជ្ជមានក្នុងអំឡុងឆមាសទីពីរនៃឆ្នាំ២០២៣នេះ។

កំណើនពាណិជ្ជកម្មដ៏យឺតភាគច្រើនបណ្តាលមកពីបណ្តាប្រទេសនានាដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងការកើនឡើងនៃអតិផរណា។ កត្តាផ្សេងទៀតដែលមានទម្ងន់លើកំណើនពាណិជ្ជកម្ម រួមមានថ្លៃថាមពលខ្ពស់ និងការផ្ទុះឡើងនៃជំងឺកូវីដនៅក្នុងប្រទេសចិន ដែលនាំឱ្យមានការរំខានដល់ការផ្គត់ផ្គង់មួយចំនួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here