មន្រ្តីជាន់ខ្ពស់ក្រសួងកែសម្រូលសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ

ដោយៈ ម៉ាលីនណា                                            

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានរៀបចំកិច្ចប្រជុំបន្តពិនិត្យកែសម្រួលលើ “សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ” ដើម្បីជំរុញនីតិវិធីបន្ទាប់ សំដៅសម្រេចឱ្យបានច្បាប់ថ្មី ដែលមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។

លោកអៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារនេះ។

ក្រោយទទួលបានអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ បានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីពិនិត្យពិភាក្សាកែសម្រួ​លលើមាត្រាសំខាន់ៗមួយចំនួន ដើម្បីធ្វើយ៉ាងណាឱ្យច្បាប់នេះមានអត្ថន័យគ្រប់ជ្រុងជ្រោយ បម្រើឱ្យវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងការគ្រប់គ្រងកំពង់ផែបានកាន់តែល្អប្រសើរ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

LEAVE A REPLY

Please enter your comment!
Please enter your name here