សម្តេចតេជោៈកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរយៈពេលជិត២០ឆ្នាំទទួលបានសមិទ្ឋផលជាច្រើនសម្រាប់ជាតិ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា កម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ បន្ទាប់ពីត្រូវបានអនុវត្តអស់រយៈពេលជិត២០ឆ្នាំ បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា ទាំងក្នុងទិដ្ឋភាពនៃការរីកចម្រើនផ្នែកសង្គម- សេដ្ឋកិច្ចរបស់កម្ពុជា។

សម្តេចតេជោមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាអីឡូវនេះកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានទៅដល់ដំណាក់កាលទី៤ ដែលជាដំណាក់កាលចុងក្រោយរបស់ខ្លួន បន្ទាប់ពីត្រូវបានអនុវត្តអស់រយៈពេលជិត២០ឆ្នាំ”។ សម្តេចបន្ថែមថា “ខ្ញុំនៅចាំបានថា ខ្ញុំផ្ទាល់បានធ្វើជាអធិបតី ក្នុងពិធីប្រកាសដាក់ចេញនូវដំណាក់កាលទី១ នៃកម្មវិធីកែទម្រង់នេះ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០០៤

ជាមួយគ្នានេះដែរ សម្តេចតេជោបានមានប្រសាសន៍ថា ជាមួយនឹងឆន្ទៈមុតស្រួចឥតរាថយ និងឥតងាករេ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញអនុវត្តកម្មវិធីកែទម្រង់ ដ៏មានសារៈសំខាន់បំផុតមួយនេះ ឆ្លងកាត់ដំណាក់កាលធំៗចំនួន៣រួមមាន

ដំណាក់កាលទី១

ត្រូវបានអនុវត្ត ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ ដែលមានគោលដៅគន្លឹះ សំដៅលើការបង្កើនភាពជឿទុកចិត្តនៃថវិកា។

ដំណាក់កាលទី២

ត្រូវបានអនុវត្តពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៥ ដែលមានគោលដៅគន្លឹះ សំដៅលើ ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ។

ដំណាក់កាលទី៣

ត្រូវបានអនុវត្តពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ដែលមានគោលដៅគន្លឹះ សំដៅលើការបង្កើនការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ។

ដំណាក់កាលទី៤

ជាដំណាក់កាលដែលយើងកំពុង ប្រកាសដាក់ឱ្យចាប់ផ្តើមអនុវត្តន៍នាពេលនេះ ត្រូវបានគ្រោងចាប់អនុវត្តពីឆ្នាំ២០២៣ នេះរហូតដល់ឆ្នាំ២០២៧ ដែលមានគោលដៅគន្លឹះ សំដៅលើការបង្កើនគណ​នេយ្យភាពសមិទ្ធកម្ម។

សម្តេចបន្តថា “ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមមានទំនា​ក់ទំនងយ៉ាងស្អិតរមួត ជាមួយនឹងសម្មតិកម្ម នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬថវិកាជាតិ”។

សម្តេចតេជោ ហ៊ុន​ សែន ក៏បានរំលឹកថា នៅឆ្នាំ២០០៣ មុនកាលអនុវត្តន៍ ចាប់ផ្តើមកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ចំណូលថវិកាជាតិមានប្រមាណតែ ១,៨២១ពាន់លានរៀលប៉ុណ្ណោះ។ រីឯការចំណាយថវិកាជាតិមានប្រមាណ២,៩៩៤ពាន់លានរៀល។

សម្តេចបន្តថារយៈពេល២០ឆ្នាំក្រោយ ចំណូលថវិកាជាតិក្នុងឆ្នាំ២០២៣ ត្រូវបានប៉ាន់ស្មានថានឹងមានរហូតទៅដល់ ៣២,៩៣៦ពាន់លានរៀលឯណោះ។ រីឯការចំណាយ ថវិកាជាតិសរុបមានប្រមាណ ៤១,៥៣៧ពាន់លានរៀល”

LEAVE A REPLY

Please enter your comment!
Please enter your name here