រដ្ឋាភិបាលចិន​គ្រោងបង្កើន​ហិរញ្ញប្បទាន​ដល់​ក្រុមហ៊ុន​ឯកជន

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមធនាគារកណ្តាលចិនបានឱ្យដឹងថា ប្រទេសចិន នឹងបង្កើនការគាំទ្រផ្នែកហិរញ្ញប្បទាន ដល់ក្រុមហ៊ុនខ្នាតតូច និងមធ្យមឯកជន ខណៈដែលប្រទេសនេះកំពុងប្រឈមមុខ នឹងតម្រូវការធ្លាក់ចុះពីបរទេស និងការធ្លាក់ចុះនៃអចលនទ្រព្យក្នុងស្រុក។

ធនាគារកណ្តាល នៃប្រទេសមហាអំណាចសេដ្ឋកិច្ចធំទី២ លើពិភពលោកមួយនេះ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទា ប់ពីកិច្ចប្រជុំការងារមួយថា “ធនាគារប្រជាជនចិន (PBOC) នឹងគាំទ្រតម្រូវការហិរញ្ញប្បទានសញ្ញាប័ណ្ណ សមហេតុផលសម្រាប់ក្រុមហ៊ុនឯកជន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្តាលបានបន្តថា “យើងនឹងអនុវត្តយ៉ាងច្បាស់លាស់ និងមានប្រសិទ្ធភាព នូវគោលនយោបាយរូបិយវត្ថុ ប្រកបដោយការប្រុងប្រយ័ត្ន រក្សាល្បឿននៃការចេញប្រាក់កម្ចីសមស្រប និងរក្សាការផ្គត់ផ្គង់សរុបនៃសាច់ប្រាក់ និងឥណទានក្នុងបរិមាណសមស្រប និងរីកចម្រើនជាលំដាប់”។

វិស័យឯកជនបានផ្តល់ការងារមួយភាគបី នៃការងារសរុបទាំងអស់នៅក្នុងប្រទេសចិន ហើយបង្កើតបាន៩០ភាគរយ នៃការងារថ្មីៗនៅទីក្រុងផងដែរ។

ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិនបានព្យាយាមគ្រប់គ្រង កាន់តែតឹងរ៉ឹងលើអាជីវកម្មឯកជន ដោយយកភាគហ៊ុន នៅក្នុងសហគ្រាសមិនមែនរដ្ឋ ឬដំឡើងមន្ត្រីនៅក្នុងក្រុមហ៊ុនធំៗ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ធនាគារកណ្តាលបានបន្ថែ​មថា “ខ្លួននឹងរក្សាការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង ចំពោះអំពើពុករលួយ និងជំនះឱ្យបានសមស្រប ជាមួយនឹងការគាបសង្កត់ ពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច ធនាគារនេះក៏នឹងជំរុញការកែទម្រង់ស្ថាប័នប្រកបដោយស្ថិរភាព និងមានរបៀបរៀបរយផងដែរ”។

កាលពីសប្តាហ៍មុន  ប្រទេសចិនបានប្រកាស ពីការកែទម្រង់រដ្ឋាភិបាលដ៏ធំទូលាយមួយ រួមទាំងការបង្កើតស្ថាប័នគ្រប់គ្រងហិរញ្ញវត្ថុថ្មីមួយ ដែលនឹងស្រូបយកមុខងារត្រួតពិនិត្យមួយចំនួន ពីធនាគារកណ្តាលផងដែរ។

ក្រុមអ្នកវិភាគបានលើកឡើងថា “នៅក្រោមការផ្លាស់ប្តូរទាំងនេះ ធនាគារកណ្តាលត្រូវបានគេរំពឹងថា នឹងផ្តោតលើការដឹកនាំគោលនយោបាយរូបិយវត្ថុ និងការត្រួតពិនិត្យម៉ាក្រូ-ព្រូដិនសល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here