ច្បាប់ស្តីពីពន្ធដារថ្មីរបស់កម្ពុជាអាចនឹងចូលជាធរមាននៅក្នុងរយៈពេល២ឬ៣ខែខាងមុខនេះ

ដោយ: គង់ លាងហួរ

ភ្នំពេញ: ច្បាប់ថ្មីស្តីពីពន្ធដារ អាចនឹងត្រូវបានប្រកាសឱ្យប្រើភ្លាម ៗនៅក្នុងរយៈពេល២ ឬ៣ខែខាងមុខ ដោយជំនួសច្បាប់ដើមឆ្នាំ១៩៩៧ ដើម្បីធ្វើឱ្យរបបពន្ធកម្ពុជាកាន់តែច្រើន ស្របតាមស្តង់ដារអន្តរជាតិ បរិយាកាសសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងការរំពឹងទុក ក៏ដូចជា  ទាក់ទាញការវិនិយោគកាន់តែច្រើនមកកាន់កម្ពុជាផងដែរ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ឋដា លោក គង់ វិបុល (GDT) បានបញ្ជាក់ប្រាប់វេទិកាសាធារណៈកាលពីសប្តាហ៍មុនថា “តាមការប្តេជ្ញារបស់ឧបនា​យករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ច្បាប់នេះអាចចូលជាធរមាន មុនការបើកដំណើរការនីតិកាលទី៧ ឬនៅក្នុង​រយៈ​ពេល​ចន្លោះពី២ឬ​៣ខែ​ខាង​មុខ​នេះ។

លោក គង់ វិបុល បានបន្តថា បន្ទាប់ពីសម្រេចបានកិច្ចព្រមព្រៀងជាមួយក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យើងបានបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ ហើយលោកបានបន្ថែមថា នៅពេលទទួលការអនុម័តរួចរាល់ ឯកសារនេះនឹងដាក់ជូនរដ្ឋសភា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិត គី សេរីវឌ្ឍន៍  អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ថា ច្បាប់ថ្មីនេះ ត្រូវបានសម្រួលទៅតាមភាពជាក់ស្តែងរបស់កម្ពុជា ស្របតាមសេដ្ឋកិច្ចក្នុងតំបន់ និងពិភ​ពលោក ជាពិសេសមានលក្ខណៈពិសេស លើកទឹកចិត្តទាក់ទងនឹងពន្ធដែលបង្កើតឡើង ដើម្បីទាក់ទាញលំហូរវិនិយោគបន្ថែមទៀត ក៏ដូចជាជំរុញផលិតកម្មក្នុងស្រុក និងការនាំចេញផងដែរ។

លោកបានបន្តថា “សេដ្ឋកិច្ចរបស់យើងមានកំណើន ពីមួយឆ្នាំ​ទៅមួយឆ្នាំ ហើយវាជាចំណុចល្អមួយ ដែលរដ្ឋាភិបាលកំពុងធ្វើវិសោ​ធនកម្មច្បាប់ជាបន្តបន្ទាប់ និងតាក់តែងច្បាប់ថ្មី ដើម្បីដោះស្រាយទិដ្ឋភាពខ្លះៗ ឬការផ្លាស់ប្តូរនៅក្នុងសេដ្ឋកិច្ច តាមរយៈការលើកទឹកចិត្តផ្នែកពន្ធ និងការគាំទ្រផ្សេងៗទៀត ក្នុងគោលបំណងបំផុសទំនុកចិត្តក្នុងចំណោមវិនិយោគិន និងទាក់ទាញលំហូរវិនិយោគ​ថ្មី​មក​ក្នុង​ប្រទេស​របស់​យើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here