ប្រទេសថៃ និងសហភាពអឺរ៉ុបប្រកាសបើកការចរចាឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាផ្លូវការហើយ

ដោយ: គង់ លាងហួរ
បាងកក: ប្រទេសថៃ និងសហភាពអឺរ៉ុបបានប្រកាសជាផ្លូវការអំពីការចាប់ផ្តើមការចរចាឡើងវិញសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលត្រូវបានផ្អាកចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ២០១៤។

គណៈកម្មការអឺរ៉ុបបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា ភាគីទាំងពីរមានបំណងឈានដល់កិច្ចព្រមព្រៀងស្តីពី “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រកបដោយមហិច្ឆតា ទំនើប និងមានតុល្យភាព ជាមួយនឹងនិរន្តរភាពជាស្នូល”។

សេចក្តីថ្លែងការណ៍នោះបានបន្តថា ភាគីទាំងពីរមានគោលបំណងដោះស្រាយបញ្ហាជាច្រើនដូចជា៖ ការទទួលបានទីផ្សារសម្រាប់ទំនិញ សេវាកម្ម ការវិនិយោគ និងលទ្ធកម្មរបស់រដ្ឋាភិបាល។ នីតិវិធីអនាម័យ និង phyto-sanitary រហ័ស និងមានប្រសិទ្ធភាព ការការពារកម្មសិទ្ធិបញ្ញា រួមទាំងសូចនាករភូមិសាស្រ្ត និងការដកចេញនូវឧបសគ្គចំពោះពាណិជ្ជកម្មឌីជីថល និងពាណិជ្ជកម្មថាមពល និងវត្ថុធាតុដើម ដោយហេតុនេះគាំទ្រដល់ការផ្លាស់ប្តូរឌីជីថល និងបៃតង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហភាពអឺរ៉ុបដែលមានសមាជិក២៧ប្រទេសគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤របស់ប្រទេសថៃបន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក និងជប៉ុន។

ការចរចាកិច្ចព្រមព្រៀង FTA ត្រូវបានចាប់ផ្តើមដំបូងក្នុងឆ្នាំ២០១៣ ប៉ុន្តែវាត្រូវបានផ្អាកទៅវិញ បន្ទាប់ពីមានរដ្ឋប្រហារឆ្នាំ២០១៤ នៅពេលដែលសហភាពអឺរ៉ុបបានតវ៉ាប្រឆាំងនឹងអ្វី ដែលខ្លួនចាត់ទុកថាជាការព្យួរលទ្ធិប្រជាធិបតេយ្យ។

បន្ទាប់ពីរដ្ឋធម្មនុញ្ញថៃថ្មីត្រូវបានអនុម័តនៅឆ្នាំ២០១៧ និងការបោះឆ្នោតដែលបានធ្វើឡើងនៅឆ្នាំ២០១៩ ការរៀបចំធ្វើបានប្រសើរឡើង ដែលឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការកាលពីខែធ្នូឆ្នាំ២០២២។

នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសថៃ និងសហភាពអឺរ៉ុបមានតម្លៃ៤១ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង៧%នៃពាណិជ្ជកម្មសរុបរបស់ប្រទេសថៃ។

ការនាំចេញរបស់ថៃទៅកាន់សហភាពអឺរ៉ុបមានទំហំទឹកប្រាក់សរុប២២,៧ពាន់លានដុល្លារកាលពីឆ្នាំ២០២២ កើនឡើង៥,២ធៀបនឹងឆ្នាំ២០២១ ក្នុងនោះផលិតផលនាំចេញសំខាន់ៗរួមមានកុំព្យូទ័រ ឧបករណ៍កុំព្យូទ័រ គ្រឿងបន្លាស់ ត្បូង និងគ្រឿងអលង្ការ ម៉ាស៊ីនត្រជាក់ ផលិតផលកៅស៊ូ និងបន្ទះសៀគ្វីអេឡិចត្រូនិច៕

LEAVE A REPLY

Please enter your comment!
Please enter your name here