អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជិត៥៤០លានដុល្លារនៅក្នុងរយៈពេល២ខែដំបូង

ដោយ: គង់ លាងហួរ
ភ្នំពេញ: អគ្គនាយកដ្ឋានពន្ធដារ (GDT) បានប្រមូលចំណូលពន្ធចំនួន៥៣៩លានដុល្លារនៅក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៣នេះ ដែលតំណាងឱ្យ១៥ភាគរយនៃផែនការថវិកាជាតិឆ្នាំ២០២៣។

លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ចំណូលពន្ធក្នុងអំឡុងខែមករា ដល់ខែកុម្ភៈ នៅឆ្នាំ២០២៣នេះមានការកើនឡើង២,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបានពន្យល់ថា ការកើនឡើងនៃការប្រមូលចំណូលពន្ធគឺដោយសារការកែទម្រង់ប្រព័ន្ធពន្ធ រួមទាំងការផ្តល់សេវាដល់អ្នកជាប់ពន្ធ និងសេវាចុះបញ្ជីល្អ សវនកម្មល្អ ការគ្រប់គ្រងបំណុល ហើយកម្ពុជា​មាន​ស្ថាប័ន​ចំនួន​ពីរ​ដែល​ទទួល​បន្ទុក​ប្រមូល​ពន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

GDT ផ្តោតលើពន្ធផ្ទៃក្នុងដូចជា ពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់ខែ ពន្ធលើតម្លៃបន្ថែម និងពន្ធអចលនទ្រព្យ ខណៈដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ប្រមូលពន្ធលើទំនិញចូល និងចេញពីប្រទេស។

អគ្គនាយកដ្ឋានពន្ធដារ (GDT) នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលបាន៣,៤៥ពាន់លានដុល្លារអាមេរិកជាចំណូលពីពន្ធនៅក្នុងឆ្នាំ២០២២ ដែលស្មើនឹង១២២ភាគរយនៃគោលដៅប្រចាំឆ្នាំរបស់ខ្លួន។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏ធ្លាប់បានអបអរសាទរលោក គង់ វិបុល ចំពោះការងារដែលបានបញ្ចប់ទៅដោយ “អតិរេកខ្ពស់បំផុតគ្រប់ពេល” របស់នាយកដ្ឋាននេះផងដែរ។

បន្ទាប់ពីធូរស្បើយពីជំងឺរាតត្បាត ប្រាក់ចំណូលពន្ធដែលប្រមូលបានដោយ GDT កំពុងចាប់ផ្តើមកើនឡើងជាថ្មីម្តងទៀត។ នៅឆ្នាំ២០២៣នេះ រដ្ឋាភិបាលបានកំណត់គោលដៅចំនួន២៣ពាន់ពាន់លានរៀល (ប្រហែល៥,៥ពាន់លានដុល្លារ) ជាចំណូលពន្ធ ដែលកើនឡើងជិត១៦ភាគរយបើធៀបនឹងឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here