មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មជំរុញក្រុមហ៊ុននិងសហគ្រាសកម្ពុជាចូលរួមក្នុងពិព័រណ៍ចិន អាស៊ាន

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ពិព័រណ៍ចិន អាស៊ាន ដែលគ្រោងធ្វើឡើងនៅទីក្រុងណាននីងខេត្តក្វាងស៊ី ប្រទេសចិននៅពេលខាងមុខនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងកៀរគរក្រុមហ៊ុន សហគ្រាស ក៏ដូចជាពាណិជ្ជករកម្ពុជាចូលរួមឱ្យបានច្រើន ដើម្បីស្វែងរកដៃគូអាជីវកម្មនិងពាណិជ្ជកម្មជាមួយគ្នា។

ថ្លែងនៅក្នុងវេទិការផ្សព្វផ្សាយពិព័រណ៍ចិន អាស៊ាន លើកទី២០ នៅទីស្ដីការក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី១៥ មីនា២០២៣ លោ​កឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មកម្ពុជា បានធ្វើជាដៃគូសហការរៀបចំចូលរួមពិព័រណ៍ចិន អាស៊ានជាលើកដំបូងនៅឆ្នាំ២០០៤ ដែលរហូតមកដល់ពេលនេះ មានចំនួន២០លើកហើយគិតទាំងឆ្នាំ២០២៣នេះ និងបានធ្វើជាប្រទេសកិត្តិ​យសចំនួន២លើកផងដែរ ដែលលើកទី១ នៅឆ្នាំ ២០០៨ និងលើកទី២នៅឆ្នាំ ២០១៨ ។

លោកបន្តថា ការចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ចិន-អាស៊ានពីមួយឆ្នាំ ទៅមួយឆ្នាំ បានធ្វើឱ្យមានការកើនឡើង ទាំងចំនួនក្រុមហ៊ុន ទាំងពាណិជ្ជករ ហើយក្នុងការចូលរួមមួយលើកៗ កម្ពុជា បានទទួលពានរង្វាន់ជាហូរហែរតាមប្រភេទនីមួយៗ ពីគណៈកម្មការ CAEXPO ដូចជា៖ ពានរង្វាន់Best Visitor Organizer, Best City of Cham Pavilion Preparation, Best Promotion on Investment Cooperationជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទាក់ទងនឹងព្រឹត្តិការណ៍នេះ ក្រសួងពាណិជ្ជកម្ម បានត្រៀមលក្ខណៈចូលរួមពិព័រណ៍ចិន -អាស៊ានលើកទី២០ ឆ្នាំ២០២៣ ខាងមុខនេះ និងបានត្រៀមខ្លួនរួមសហការ ជាមួយលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំពិព័រណ៍ចិន -អាស៊ាន និងក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំវេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍ ក្នុងអំឡុងពេលពិព័រណ៍ ដើម្បីកៀគរអ្នកទេសចរណ៍ និងវិនិយោគិនចិនចូលមកទស្សនា និងវិនិយោ​គនៅកម្ពុជា។

ពិព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់​ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ វេទិកាផ្សព្វផ្សាយនេះ មានគោលបំណងកៀរគរក្រុមហ៊ុន សហគ្រាស និងពាណិជ្ជករកម្ពុជា ទៅចូលរួមពិព័រណ៍ចិន-អាស៊ានដោយផ្ទាល់ឡើងវិញ ដូចមុនកើតមានវិបត្តិកូវីដ-១៩ ហើយក្រសួងពាណិជ្ជកម្ម ក្នុងនាមប្រធានគណៈកម្មការអន្តរក្រ​សួង ដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ នឹងជ្រើសរើសខេត្តស្រស់ប្រិមប្រីយ របស់កម្ពុជា សម្រា​ប់រៀបចំសាងសង់ជាពន្លាជាតិ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សម្រា​ប់ជូនភ្ញៀវទស្សនា ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់អ្នកទស្សនាអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here