ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ប៊ុលហា្គរីកើនឡើង៧៨ភាគរយ

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេរភាគី រវាងកម្ពុជា-ប៊ុលហា្គរី គិតត្រឹមបំណាច់ឆ្នាំ២០២២ សម្រេចបានក្នុងទំហំទឹកប្រាក់៨,១លានដុល្លារអា​មេ​រិក កើនឡើងប្រមាណ៧៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១។

យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា ទំនិញនាំចេ​ញសក្តានុពលពីកម្ពុជាទៅប៊ុលហ្គារី រួមមាន សំលៀកបំពាក់ ស្បែក​ជើង ស្ករ និងថ្នាំជក់ជាដើម។ រីឯទំនិញនាំចូលសក្តានុពលពីប៊ុលហ្គារីមកវិញ រួមមាន៖ ជីកសិកម្ម ស្ពាន់ កែវ និងម៉្សៅ។ល។

លោកស្រី ម៉ារីនេឡា ផេតកូវ៉ា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំនៅកម្ពុជា ដែលនឹងជិតចប់ពីអាណត្តិបេសកកម្មការទូតនៅកម្ពុជា កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣កន្លងទៅ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនភ្ញៀវ អំពីកិច្ចខិតខំប្រឹងប្រែង និងការបេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខណ្ឌពហុភាគី តំបន់ អនុតំបន់ និងទ្វេភាគី ស្របពេលនឹងការធ្វើកំណែទម្រង់ច្បាប់ បទប្បញ្ញត្តិ និងស្ថាប័ន ដើម្បីកែលម្អបរិយា​កាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានគូសបញ្ជាក់ពីការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការគ្រប់គ្រងបញ្ហាកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងការបើកប្រទេសឡើងវិញ ដែលធ្វើឱ្យមានកំណើនពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here