សម្ដេចតេជោ: ថាមពលកកើតឡើងវិញគ្របដណ្ដប់ជាង៦២%នៃការផ្គត់ផ្គង់ថាមពលសរុបរបស់កម្ពុជា

សុខុម

ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍នៅថ្ងៃអង្គារ ទី១៤ ខែមីនា នេះថា ថាមពលកកើតឡើងវិញនៅពេលនេះគ្របដណ្ដប់រហូតដល់ទៅជាង៦២%នៃសមត្ថភាពអគ្គិសនីដែលបានដំឡើងនៅកម្ពុជា។

ក្នុងដំណើរចុះពិនិត្យការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីកម្លាំង៨០មេហ្គាវ៉ាត់នៅខេត្តពោធិ៍សាត់ សម្ដេចតេជោ មានប្រសាសន៍គូសបញ្ជាក់ថា “កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមិនបំពុលបរិស្ថាន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចមានប្រសាសន៍បន្ថែមទៀតថា “ថាមពលវារីអគ្គិសនីនៅតែជាជម្រើសដ៏ល្អសម្រាប់ការអភិវឌ្ឍថាមពលស្អាត និងថាមពលបៃតង”។

ថាមពលកកើតឡើងវិញគឺជាថាមពលដែលបានមកពីប្រភពដូចជា វារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ (សូឡា) និងថាមពលជីវម៉ាស់ជាដើម។ ថាមពលកកើតឡើងវិញភាគច្រើននៅក្នុងប្រទេសកម្ពុជា បានមកពីទំនប់វារីអគ្គីសនី។

យោងតាមអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) ឱ្យដឹងថា ការផ្គត់ផ្គង់ថាមពលនៅកម្ពុជា បានកើនឡើងដល់៤.៤៩៥មេហ្គាវ៉ាត់ (MW) ក្នុងឆ្នាំ២០២២ ពោលគឺកើនឡើង១២,៦%បើធៀបនឹង៣.៩៩០មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២១។

អាជ្ញាធរអគ្គិសនីកម្ពុជា (EAC) និយាយថា គិតត្រឹមឆ្នាំមុន ៩៨,២៧%នៃភូមិសរុបចំនួន១៤.១៦៨ភូមិនៅក្នុងប្រទេសកម្ពុជា ទទួលបានអគ្គិសនីប្រើប្រាស់៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here