ទំហំពាណិជ្ជកម្ម​សរុបរបស់​កម្ពុជា​សម្រេចបានជាង៦,៨ពាន់​លាន​ដុល្លារ​នៅក្នុង​រយៈពេល២ខែ​ដំបូង

ដោយ: គង់ លាងហួរ

ភ្នំពេញ: ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​កម្ពុជា និង​បណ្តាប្រទេស​ដទៃ​ទៀត​ជុំវិញ​ពិភពលោក ​បាន​កើន​ឡើងដល់​ជាង៦,៨ពាន់​លាន​ដុល្លារ ​នៅក្នុង​រយៈពេល​២ខែ​ដំបូង​នៃ​ឆ្នាំ​២០២៣នេះ ធ្លាក់​ចុះ២១,៨ភាគរយ​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២២។

យោងតាមតួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញផលិតផល ទៅកាន់ទីផ្សារបរទេសជិត៣,៣ពាន់លានដុល្លារ ដោយធ្លាក់ចុះ៨,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ទន្ទឹមនឹងនេះដែរ ទំហំនៃការនាំចូលរបស់កម្ពុជា បានធ្លាក់ចុះ៣០,៩ភាគរយ មកនៅជាង៣,៥ពាន់លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីផ្សារដ៏ធំបំផុតរបស់កម្ពុជារួមមាន សហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អាល្លឺម៉ង់ ចក្រភពអង់គ្លេស អេស្ប៉ាញ និងហូឡង់។

ចំណែកឯ ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ អង្ករ គ្រឿងចក្រ និងអគ្គិសនី បន្លែ និងផ្លែឈើផងដែរ។

ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាបាននាំចូលទំនិញភាគច្រើន ជាវត្ថុធាតុដើម សម្ភារសំណង់ រថយន្ត ផលិតផលឱសថ គ្រឿងអេឡិចត្រូនិក និងអគ្គិសនី ជី និងថ្នាំសម្លាប់សត្វល្អិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here