កម្ពុជា អូស្រ្តាលីបង្កើតក្រុមការងារតូចៗចំនួន៥រួមគ្នាទាក់ទងនឹងរចនាសម្ព័ន្ឋផ្លូវថ្នល់

 ដោយៈ និស្ស័យ

       ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណៈការ បានបើកកិច្ចប្រជុំក្រុមការងារលើការកែសម្រួល បទដ្ឋានបច្ចេកទេស សម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី។

លោកយិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចប្រជុំក្រុមការងារលើការកែសម្រួលបទដ្ឋានបច្ចេកទេស សម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី និងមានការចូលរួមពីតំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ប្រតិភូ Partnerships for INFRASTRUCTURE (P4I) ក្រុមអ្នកជំនាញបច្ចេកទេស Austroads ព្រមទាំងមន្ត្រីបច្ចេក​ទេសរបស់ក្រសួងជាច្រើនរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះនឹងត្រូវរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ដើម្បីអនុញ្ញាតឱ្យក្រុមការងាររបស់ក្រសួង និងក្រុមអ្នកជំនាញរបស់ប្រទេសអូស្រា្ដលី អាចធ្វើការស្វែងយល់លើការកែសម្រួល បទដ្ឋានបច្ចេកទេសថ្មី សម្រាប់ប្រើប្រា​ស់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលក្នុងនោះមានការរៀបចំបង្កើតរចនាសម្ព័ន្ធជាក្រុមៗ (Working Group) ឬ (WG) សម្រាប់ធ្វើការសិក្សាស្វែងយល់លម្អិត លើបទបច្ចេកទេសតាមផ្នែកនីមួយៗ ចំនួន៥រួមមាន ទី១). ក្រុមទី១ (WG1): បន្ទុកចរាចរណ៍ (Traffic Loading)

ទី២). ក្រុមទី២ (WG2): គណនាកម្រាលផ្លូវ (Pavement Design) ៣) ទី ក្រុមទី៣ (WG3): វិធីសាស្រ្តក្នុងការប្រើប្រាស់សម្ភារៈសំណង់ (Materials Technology) ទី៤). ក្រុមទី៤ (WG4): បទដ្ឋានស្ដង់ដារក្នុងការធ្វើពិសោធន៍ (Laboratory Standards) និង ទី៥). ក្រុមទី៥ (WG5): សមភាពយេនឌ័រ អ្នកអសមត្ថភាពការងារ និងសង្គមស៊ីវិល – ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងបម្រែបម្រួលអាកាសធាតុ (Gender Equality, Disability and Social Inclusion – Disaster Risk Reduction and Climate Change) ឬ (GEDSI – DRRCC)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here