ម​ន្រ្តីកម្ពុជាចូលរួមកំណត់ផែនការយុទ្ឋសាស្រ្តដឹកជញ្ជូនកូឡាឡាំពួរ ដើម្បីសម្រេចចក្ខុវិស័យអាស៊ាន

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ មន្រ្តីក្រសួងសាធារណៈការ បានចូលរួមកិច្ចប្រជុំកំណ​ត់ផែនការយុទ្ធសាស្រ្តដឹកជញ្ជូនក្រុងកូឡាឡាំពួរ (Kuala Lumpur Transport Strategic Plan) ដើម្បីគាំទ្រដល់ការសម្រេចបាននូវចក្ខុវិស័យរបស់សហគមន៍ សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥។

លោកឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ នៃក្រុមការងារចំពោះកិច្ចនៃឧត្តមមន្ត្រី ដឹកជញ្ជូនជាន់ខ្ពស់អាស៊ាន (STOM Task Force) ដើម្បីពិនិត្យលើផែនការយុទ្ធសាស្រ្តដឹកជញ្ជូនកូឡាឡាំពួរ (Kuala Lumpur Transport Strategic Plan) (KLTSP) ដោយក្នុងនោះក៏មានការចូលរួម ពីប្រទេសជាសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលដៅដើម្បីពិនិត្យលើទិដ្ឋភាពទូទៅ និងឯកសារជាគោលដៅជាក់លាក់ ក្នុងវិស័យដឹកជញ្ជូន នៃផែនការយុទ្ធសាស្ត្រដឹកជញ្ជូនកូឡាឡាំពួរ (KLTSP) ដែលផែនការយុទ្ធសាស្រ្តនេះ មានគោលបំណងគាំទ្រដល់ការសម្រេចបាននូវចក្ខុវិស័យរបស់អាស៊ាន គឺសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (ASEAN Economic Community) 2025។

កិច្ចប្រជុំលើកទី១នេះ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើពេលវេលា និងគោលដៅសម្រាប់ឧត្តមមន្រ្តី ដឹកជញ្ជូនជាន់ខ្ពស់អាស៊ាន ដើម្បីពិនិត្យឡើងវិញ នូវផែនការយុទ្ធសាស្រ្តដឹកជញ្ជូន កូឡាឡាំពួរ និងអភិវឌ្ឍផែនការយុទ្ធសាស្ត្រដឹកជញ្ជូនថ្មី បន្តពីផែនការយុទ្ធសាស្ត្រដឹកជញ្ជូនកូឡាឡាំពួរ (KLTSP 2016-2025)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here