រដ្ឋបាលខេត្តព្រះសីហនុសហការជាមួយស្ថានទូតថៃពង្រឹងការសង្រ្គោះជីវិតលើផ្ទៃសមុទ្រ

  ដោយៈ គង់ ម៉ាលីនណា

       ព្រះសីហនុៈ លោកឈើតគៀត អាថាកន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលខ្លី ស្តីពីសង្គ្រោះជីវិតលើផ្ទៃសមុទ្រ ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរ នៅតំបន់សមុទ្រខេត្តព្រះសីហនុ។

លោកឈើតគៀត អាថាកន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា បាទលើកឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលកាលពីថ្ងៃទី១៣ មិនាថា ការបើកវគ្គបណ្តុះបណ្តាល ការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក ឬ Water Rescue ជូនដល់សិក្ខាកាមក្នុងខេត្តព្រះសីហនុនាពេលនេះ ដើម្បីអភិវឌ្ឍន៍សិក្ខាកាមក្នុងខេត្តជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលនៅក្នុងពេលនេះ មានសារសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ច នៅថ្នាក់ខេត្តនិងថ្នាក់ជាតិ ការពង្រឹងនូវសក្តានុភាពធនធានមនុស្ស របស់ខេត្តនៅក្នុងការផ្តល់សេវាកម្មទេសចរសុវត្ថិភាព និងជួយកាត់បន្ថយគ្រោះថ្នាក់ និងការបាត់បង់ជីវិតដែលកើតឡើង ចំពោះភ្ញៀវទេសចរជាតិ និងបរទេសជាច្រើននៅក្នុងមួយឆ្នាំៗ ដែលជាការជំរុញនូវវិស័យទេសចរណ៍ ខេត្តជាប់មាត់សមុទ្រ ស្របតាមគោលនយោបាយរបស់កម្ពុជា និងថៃក្រោមតម្រោង Two Kingdoms One Destinationនឹងជាការជួយជំរុញការត្រៀមខ្លួនរបស់ខេត្តព្រះសីហនុ នៅក្នុងនាមជាខេត្តទទួលធ្វើម្ចាស់ផ្ទះកីឡាវិញ្ញាសាលើទឹកស៊ីហ្គេមឆ្នាំ២០២៣ នេះផងដែរ។

ក្នុងឱកាសនោះ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តបានលើកឡើងថា វគ្គបណ្តុះបណ្តាល “ស្ដីពីការសង្គ្រោះជីវិតលើផ្ទៃសមុទ្រ ដើម្បីពង្រឹងសុវត្ថិភាព ភ្ញៀវទេសចរនៅខេត្តព្រះសីហនុ” ដែលនឹងប្រ​ព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នៅលើទឹកដីខេត្តព្រះសីហនុនាពេលនេះ។

លោកសង្ឃឹមជឿជាក់យ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាល នឹងជួយជំរុញឱ្យកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព និងសាមគ្គីភាព រវាងប្រទេសយើងទាំងពីរ កាន់តែមានភាពជិតស្និទ្ធ និងស៊ីជម្រៅថែមមួយកំរិតទៀត។ ទន្ទឹមនេះ វគ្គបណ្តុះបណ្តាលនេះ នឹងជួយពង្រឹង និងអភិវឌ្ឍន៍សមត្ថភាព ដល់មន្ត្រីឆ្មាំឆ្នេរសមុទ្រ ខេត្តព្រះសីហនុយើង ឱ្យកាន់តែមានសមត្ថភាពខ្លាំងថែមមួយកម្រិតទៀត ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមជួយសង្គ្រោះ អាយុជីវិតមនុស្ស សត្វ ពិសេសក្នុងការត្រៀមបង្ការ នូវរាល់ឧបទវហេតុនានាដែលអាចកើតមានឡើង នៅលើផ្ទសមុទ្រ។

បច្ចុប្បន្នខេត្តព្រះសីហនុយើង មានឆ្មាំសមុទ្រដែលទទួលស្គាល់ជាផ្លូវមានចំនួន១៨នាក់ បាននឹងកំពុងប្រចាំការ នៅតាមគោលដៅដូចជា៖ ឆ្នេរឯករាជ្យ ឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ជាដើម។

ដោយឡែកឆ្មាំឆ្នេរសមុទ្រ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ មានចំនួន៣០នាក់ ដែលរួមមានបុគ្គលិកឆ្មាំឆ្នេរពីបណ្តាលក្រុមហ៊ុនឯកជន ផ្សេងៗទៀត ក៏បានចូលរួម៕

LEAVE A REPLY

Please enter your comment!
Please enter your name here