ក្រុមហ៊ុនផលិតប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតប្រកាសប្រាក់ចំណេញខ្ពស់កប់ពពក ដោយសារសង្គ្រាមរុស្សុី-អ៊ុយក្រែន

ដោយ: គង់ លាងហួរ
ក្រុងរីយ៉ាដៈ ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីត Saudi Aramco បានប្រកាសថា ខ្លួនសម្រេចបានប្រាក់ចំណេញសរុបចំនួន១៦១,១ពាន់លានដុល្លារកាលពីឆ្នាំ២០២២ ដោយសារការហក់ឡើងថ្លៃនៃតម្លៃប្រេង។

ការហក់ឡើងថ្លៃនេះកើតមានឡើង បន្ទាប់ពីរុស្ស៊ីបានឈ្លានពានលើអ៊ុយក្រែន ដែលបានជំរុញឱ្យមានកំណើននៅក្នុងប្រទេសនាំចេញប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។

ក្រុមហ៊ុនថាមពលដ៏ធំបំផុតរបស់រដ្ឋ ដែលជាក្រុមហ៊ុនមានតម្លៃបំផុតទី២របស់ពិភពលោកនៅពីក្រោយក្រុមហ៊ុន Apple បានឱ្យដឹងនៅក្នុងឯកសារមួយទៅកាន់ទីផ្សារភាគហ៊ុនអារ៉ាប៊ីសាអូឌីតថា ប្រាក់ចំណូលសុទ្ធសម្រាប់ឆ្នាំ២០២២របស់ខ្លួនបានកើនឡើង៤៦ភាគរយពី១១០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២១។

ការកើនឡើងនៃប្រាក់ចំណេញរបស់ក្រុមហ៊ុន Aramco គឺស្របជាមួយនឹងប្រាក់ចំណេញកំណត់ត្រាសម្រាប់ឆ្នាំ២០២២ ដែលបានរាយការណ៍ដោយក្រុមហ៊ុនប្រេងធំៗចំនួន៥គឺ ក្រុមហ៊ុន Shell ក្រុមហ៊ុន Chevron ក្រុមហ៊ុន ExxonMobil ក្រុមហ៊ុន BP និងក្រុមហ៊ុន TotalEnergies ដែលបានកើនលើសពី១៥០ពាន់លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួលេខប្រាក់ចំណូលសុទ្ធបានកើនឡើងជិតទ្វេរដងពី៨៨,២ពាន់លានដុល្លារអាមេរិក ដែលក្រុមហ៊ុនរកបាននៅឆ្នាំ២០១៩ មុនពេលមានការផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩។

តម្លៃថាមពលត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងនៅឆ្នាំ២០២៣នេះ មួយផ្នែកដោយសារតែការកាត់បន្ថយផលិតកម្មរបស់អង្គការនៃប្រទេសនាំចេញប្រេងបូកឬក្រុម OPEC+ ដែលប្រទេសអារ៉ាប៊ីសាអូឌីតសហការដឹកនាំជាមួយទីក្រុងមូស្គូ ហើយនេះជាទង្វើ ដែលរងការរិះគន់យ៉ាងចាស់ដៃដោយទីក្រុងវ៉ាស៊ីនតោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here