ក្រុមការងារអន្តរក្រសួងជួបប្រជុំពិនិត្យនិងវាយតម្លៃគោលនយោបាយជាតិស្វាយចន្ទីរឆ្នាំ២០២២ ២០២៧

  ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យ និងផ្ដល់ធាតុចូលលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្ត គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧៕

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្ត្រីជំនាញរបស់នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ និងផ្ដល់ធាតុចូលលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពី ស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដើម្បីរក្សាបាននូវនិរន្តភាព និងប្រសិទ្ធភាព ក្នុងការតាមដាន វាយតម្លៃ និងកំណត់សូចនាករវាស់វែង លទ្ធផលអនុវត្តផែនការសកម្មភាព និងធានាជំរុញការអនុវត្តគោលនយោបាយជាតិនេះ។

គោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ត្រូវបានទទួលការឯកភាព ពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ និងទទួលបានហត្ថលេខាដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី លើអារម្ភកថានៃគោលនយោបាយជាតិនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here