លោកចូ បៃដិនគ្រោងស្នើឱ្យសភាអនុម័តដាក់ពន្ធអប្បបរមា២៥ ភាគរយលើក្រុមមហាសេដ្ឋីអាមេរិក

ដោយ: គង់ លាងហួរ

វ៉ាស៊ីនតោន: យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា លោកប្រធានាធិបតីចូ បៃដិនគ្រោងស្នើដល់សភា ដើម្បីដាក់ពន្ធអប្បបរមា២៥ភាគរយ លើក្រុមមហាសេដ្ឋី ដែលជាផ្នែកមួយ នៃការដំឡើងពន្ធជាបន្តបន្ទាប់លើបុគ្គល និងសាជីវកម្មដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

សារពត៌មាន Bloomberg News បានរាយការណ៍ថា ផែនការចំណាយ ដែលបានស្នើឡើងដោយលោកចូ បៃដិនក៏នឹងបង្កើនពន្ធ លើប្រាក់ចំណេញមូលធនជិតទ្វេរដង សម្រាប់ការវិនិយោគពី២០ភាគរយទៅ៣៩,៦ភាគរយ ហើយនឹងបង្កើនការយកពន្ធលើប្រាក់ចំណូលសាជីវកម្ម និងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភអាមេរិក។

លោក បៃដិន គ្រោងនឹងបង្ហាញផែនការថវិការបស់លោក នៅថ្ងៃព្រហស្បតិ៍ ចំពេលមានការជជែកគ្នាយ៉ាងខ្លាំង រវាងគណបក្សសាធារ​ណរដ្ឋ និងគណបក្សប្រជាធិបតេយ្យលើពន្ធ ការចំណាយ និងការកាត់បន្ថយបំណុល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផែនការចំណាយនេះកើតឡើង ស្របពេលដែលគណបក្សសា​ធារណរដ្ឋ និងសេតវិមានត្រូវបានជាប់គាំង នៅក្នុងការប្រឈមមុខដាក់គ្នាលើការដំឡើងពិដានបំណុល ដែលជាចំនួនទឹកប្រាក់សរុបដែលរដ្ឋាភិបាលសហព័ន្ធត្រូវបានអនុញ្ញាតឱ្យខ្ចី ចំពេលមានបំណុលជាតិចំនួន៣១ពាន់ពាន់លានដុល្លារ។

គណបក្សសាធារណរដ្ឋ ដែលដឹកនាំដោយប្រធានសភាតំណាងរាស្រ្តអាមេរិក Kevin McCarthy បានអះអាងថា ពិដានបំណុលមិនគួរត្រូវបានដំឡើង ដោយគ្មានការកាត់បន្ថយការចំណាយសំខាន់ៗនោះទេ ហើយលោកក៏បានច្រានចោល ការអំពាវនាវឱ្យដំឡើងពន្ធខ្ពស់ជាងមុនផងដែរ។

លោកចូ បៃដិន បានអះអាងថា “ផែនការរបស់លោកនឹងកាត់បន្ថយឱនភាពជិត៣ពាន់ពាន់ លានដុល្លារក្នុងរយៈពេល១០ឆ្នាំ ដែលភាគច្រើនតាមរយៈការដំឡើងពន្ធ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here