ប្រទេសថៃកំពុងស្វែងរកដីសក្តានុពលក្នុងខេត្តចំនួន២សម្រាប់បង្កើតអចលនទ្រព្យឧស្សាហកម្ម

ដោយ: គង់ លាងហួរ

អន្តរជាតិ: អាជ្ញាធរឧស្សាហកម្ម នៃប្រទេសថៃ (IEAT) បានឱ្យដឹងថា ខ្លួនកំពុងស្វែងរកដីនៅក្នុងខេត្តLamphun និងខេត្ត Rayong ដើម្បីបង្កើតអចលនទ្រព្យបែបឧស្សាហកម្ម ដែលយកគំរូតាមសេដ្ឋកិច្ច Bio-Circular-Green (BCG)។

លោកស្រី Nipa Rukakhama អភិបាលរង IEAT បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា ទីភ្នាក់ងារនេះត្រូវបានបែងចែកថវិកាឱ្យ៦ពាន់លានបាត ពីសំណាក់ក្រុមគណៈរដ្ឋមន្ត្រី ដើម្បីបង្កើតអចលនទ្រព្យ BCG ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបានបន្តថា “IEAT គ្រោងនឹងចំណាយប្រាក់រហូតដល់២,១ពាន់លានបាតលើ តំបន់អចលនទ្រព្យឧស្សាហកម្ម BCG លើផ្ទៃដីទំហំ១៦០ហិកតានៅក្នុងខេត្ត Lamphun ដែលនឹងផ្គត់ផ្គង់ដល់រោងចក្រផលិតគ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងឧបករណ៍វិទ្យាសាស្ត្រ”។

ទីភ្នាក់ងារនេះនឹងចំណាយប្រាក់ ដែលនៅសេសសល់ចំនួន៤ពាន់លានបាតទៀត ដើម្បីបង្កើតតំបន់ឧស្សាហកម្ម BCG ទំហំ២២៤ហិកតានៅខេត្ត Rayong ដែលអចលនទ្រព្យនេះ នឹងបម្រើដល់ឧស្សាហកម្មរថយន្ត អាកាសចរណ៍ ភស្តុភារ ជីវឥន្ធនៈ និងឧស្សាហកម្មគីមីជីវៈ។

លោកស្រីបានបញ្ជាក់ថា “IEAT នឹងស្វែងរកដីនៅខេត្ត Lamphun ជាដំបូង ប៉ុន្តែប្រសិនបើវាបរាជ័យ ខ្លួននឹងពិចារណាសាងសង់អចលនទ្រព្យ នៅក្នុងខេត្តច្រករបៀងសេដ្ឋកិច្ចខាងជើង ដូចជា ខេត្ត Chiang Mai ខេត្ត Chiang Rai និងខេត្ត Lampang។

លោកស្រីបន្ថែមថា “នៅ​ពេល​ដែលទទួល​បាន​ដី​ហើយ អាជ្ញាធរឧស្សាហកម្មនៃប្រទេសថៃ (IEAT) នឹង​ចំណាយ​រយៈពេល​២ឆ្នាំ​ដើ​ម្បី​បង្កើត​អចលន​ទ្រព្យ BCGចំនួន២ ​ត្រឹម​ឆ្នាំ​សារពើពន្ធ២០២៦​”។

លោកស្រីក៏ជឿជាក់ផងដែរថា “អចលនទ្រព្យ Lamphun នឹងទាក់ទាញដល់អ្នកវិនិយោគជប៉ុន ព្រោះអាកាសធាតុនៅទីនោះស្រដៀងនឹងអាកាសធាតុនៅប្រទេសជប៉ុន ហើយអចលនទ្រព្យឧស្សាហកម្មទាំង២ នឹងផ្តោតលើឧស្សាហកម្មឆ្លាតវៃ និងទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្ម ដែលមិនប៉ះពាល់ដល់បរិស្ថាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here