ប្រទេសរុស្ស៊ូសម្រេចបានអតិរេកពាណិជ្ជកម្មជាមួយចិនប្រមាណ៣,៦ពាន់លានដុល្លារនៅក្នុងរយៈពេល២ខែដំបូង

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមទិន្នន័យគយបានបង្ហាញថា ការនាំចេញ និងនាំចូលរបស់ចិនជាមួយរុស្ស៊ី បានកើនឡើងក្នុងល្បឿនពីរខ្ទង់ ក្នុងខែមករា ដល់ខែកុម្ភៈធៀបនឹងឆ្នាំ២០២២។

ខណៈដែលប្រទេសចិនបានអះអាងថា ខ្លួនត្រូវតែជំរុញទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី នៅក្នុងពិភពលោក ដែលមានភាពច្របូកច្របល់កាន់តែខ្លាំងឡើង។

ការនាំចេញរបស់ចិន ទៅកាន់ប្រទេសរុស្ស៊ី បានកើនឡើង១៩,៨ភាគរយ ក្នុងរយៈពេល២ខែដំបូង ដែលមា​នទំហំទឹកប្រាក់រហូតដល់១៥ពាន់លានដុល្លារ ខណៈការ​នាំ​ចូល​ពី​រុស្ស៊ី​វិញ បាន​កើន​ឡើង៣១,៣ភាគរយ​ ដល់១៨,៦៥ពាន់​លាន​ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សារពត៌មាន Reuters បានរាយការណ៍កាលពីសប្តាហ៍មុនថា ការនាំចូលប្រេងតាមសមុទ្ររបស់ចិន ពីរុស្សីនឹងឈានដល់កំណត់ត្រាមួយក្នុងខែមីនានេះ បន្ទាប់ពីក្រុមហ៊ុនចម្រាញ់ប្រេងចិន ជាច្រើនបានទាញយកប្រយោជន៍ពីតម្លៃថោក ខណៈតម្រូវការប្រេងក្នុងស្រុកបានស្ទុះងើបឡើងវិញខ្លាំង។

លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិន បានបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយ នៅខាងក្រៅសម័យប្រជុំសភាប្រចាំឆ្នាំនៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារថា “ប្រទេសចិនត្រូវតែជំរុញទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី ខណៈដែលពិភពលោក កាន់តែមានភាពច្របូកច្របល់”។

នៅពេលគេសាកសួរថា តើវាអាចទៅរួចទេដែលចិន និងរុស្ស៊ីនឹងបោះបង់ចោលប្រាក់ដុល្លារ និងប្រាក់អឺរ៉ូសម្រាប់ពាណិជ្ជកម្មទ្វេរភាគីនោះ លោក Qin បានឆ្លើយតបថា “ប្រទេសនានាគួរតែប្រើប្រាស់រូបិយប័ណ្ណណាក៏ដោយ ដែលមានប្រសិទ្ធភាព សុវត្ថិភាព និងអាចទុកចិត្តបាន”។ លោកបន្តថា “រូបិយប័ណ្ណ មិនគួរក្លាយជាសន្លឹកបៀរសម្រាប់ដាក់ទណ្ឌកម្មដោយឯកតោភាគីនោះទេ”។

ទំហំពាណិជ្ជកម្មរបស់ចិនជាមួយរុស្ស៊ី បានកើនឡើងខ្ពស់បំផុតនៅឆ្នាំ២០២២ ក្រោយពេលដែលបណ្តា ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញការបង្កសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here