ក្រសួងរ៉ែគ្រោងចុះMOUជាមួយដៃគូអភិវឌ្ឈន៍ហូឡង់លើគំរោង អភិវឌ្ឈន៍ទីផ្សារចង្រ្កាន

ដោយៈ គង់ ម៉ាលីនណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោកស៊ុយ សែមបានពិភាក្សាការងារជាមួយម្ចាស់ជំនួយ របស់អង្គការអភិវឌ្ឍន៍ប្រទេសហូឡង់​ SNV ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន។

ក្នុងជំនួបជាមួយ លោកស្រី Carmen Heinze តំណាងម្ចាស់ជំនួយមកពីប្រទេសហូឡង់ លោកស៊ុយ សែម បានចែករំលែកអំពីតួនាទីភារកិច្ចរបស់ក្រសួងរ៉ែ និងថាមពល និងវឌ្ឍនភាពសំខាន់ៗនៃការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ជាពិសេសគឺថាមពលស្អាត​ និងការងារប្រសិទ្ធភាពថាមពល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ ភាគីទាំងពីរបានផ្តោតលើការពិភាក្សាអំពីសក្តានុពល និងឱកាសដើម្បីដំណើរការសុំបន្ដអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយអង្គការអភិវឌ្ឍន៍ហូឡង់ SNV លើគម្រោងថ្មីមួយដែលមានឈ្មោះថា “គម្រោងអភិវឌ្ឍន៍ទីផ្សារចង្រ្កាន ដែលប្រើថាម​ពលស្អាត” ដែលមានរយៈពេលចាប់ពីខែកក្ដដា ឆ្នាំ២០២២ ដល់ខែធ្នូ ឆ្នាំ២០២៥ ដែលមានប្រតិបត្តិការនៅក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តសៀមរាប។

កន្លងមកក្រសួងមានកិច្ចសហប្រតិបត្តិការ ជាមួយអង្គការអភិវឌ្ឍន៍ហូឡង់ប្រចាំប្រទេកម្ពុជា ចាប់តាំងពីឆ្នាំ២០០៥ និងធ្លាប់បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងរ៉ែ និងថាមពលកាលពីឆ្នាំ២០១៦ ក្នុងការអនុវត្តន៍គម្រោងការបង្កើន លទ្ធភាពប្រើប្រាស់ថាមព​លនៅកម្ពុជា២០១៦-២០២០ (Increasing Engery Acess in Cambodia 2016-2020)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here