កម្ពុជាកំពុងជំរុញផ្សព្វផ្សាយការលក់កញ្ចប់ទេសចរណ៍នៅ ប្រទេសអាល្លឺម៉ង់

ដោយ: គង់ លាងហួរ

ភ្នំពេញ: ប្រទេសកម្ពុជាបាន និងកំពុងធ្វើការដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងការលក់កញ្ចប់ទេសចរណ៍ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់ទី៩ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

លោកប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ អមដំណើរដោយ លោកថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ និងជាសមាជិកនៃក្រុមការងារការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសហការជាមួយលោកស្រី ភេន សាវនី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអាល្លឺម៉ង់ រួមជាមួយនឹងក្រុមហ៊ុនឯកជនចំនួន១១ រួមទាំងទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ក៏ដូចជា គម្រោងវិនិយោគទេសចរណ៍ ដើម្បីចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ ITB Berlin ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ថោង រដ្ឋសក្តិ បានមានប្រសាសន៍ថា ការចូលរួមរបស់កម្ពុជា គឺដើម្បីអនុវត្តយុទ្ធសាស្ត្រចក្ខុវិស័យលើផែនការស្តារ និងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជាក្នុងអំឡុង និងក្រោយវិបត្តិកូវីដ ហើយនឹងបន្តផ្សព្វផ្សាយយុទ្ធនាការ “ទស្សនាកម្ពុជាឆ្នាំ២០២៣” ក្រោមពាក្យស្លោក“គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព”។

ក្នុងឱកាសនោះ កម្ពុជាក៏បានប្រកាសក្នុងការធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្រោមប្រធានបទ “កីឡាក្នុងសន្តិភាព” ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាឱ្យកាន់តែច្រើនឡើងផងដែរ។  មនុស្សជាច្រើនបានមកទស្សនាប្រទេសកម្ពុជា ដើម្បីបង្កើតទំនាក់ទំនងជាមួយដៃគូឯកជនានានៅក្នុងទីផ្សារអឺរ៉ុប។

លោកបានបន្ថែមថា នៅក្នុងព្រឹត្តិការណ៍នោះ គណៈប្រតិភូក្រ​សួងទេសចរណ៍នឹងចូលរួមសិក្ខាសាលា និងកិច្ចប្រជុំសំខាន់ៗមួយចំនួនជាមួយអង្គការទេសចរណ៍ពិភពលោកដូចជា ទី១: តុមូលរបស់រដ្ឋមន្ត្រី ITB៖ ធ្វើជាម្ចាស់នៃការផ្លាស់ប្តូរលើមាត្រដ្ឋានសកល ទី២: តុមូលឧស្សាហកម្ម៖ ការផ្លាស់ប្តូរក្នុងការធ្វើដំណើរ។

ទី៣: សិក្ខាសាលាស្តីពីការរំពឹងទុករបស់អតិថិជន និងការព្យាក​រណ៍សម្រាប់ឧស្សាហកម្មទេសចរណ៍នាថ្ងៃស្អែក និងទី៤ សិក្ខាសាលាស្តីពីការចាប់ផ្តើមនៃការសិក្សា សកម្មភាពអាកាសធាតុរបស់វិស័យទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here