ជប៉ុនពង្រឹងសកម្មភាពពាក់ព័ន្ឋវិស័យភស្តុភារកម្មជាមួយអាស៊ាន

 ដោយៈ និស្ស័យ

    ភ្នំពេញៈ កិច្ចប្រជុំ The 19th ASEAN – Japan Expert Group Meeting on Logistics តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីពង្រឹងសកម្មភាពពាក់ព័ន្ធវិស័យភ័ស្ដុភារកម្ម ក្រោមកិច្ចសហការរវាងជប៉ុន និងបណ្ដាប្រទេសសមាជិកអាស៊ាន។

កិច្ចប្រជុំនេះ ភាគីកម្ពុជាចូលរួមពីលោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំ ក្រុមអ្នកជំនាញភ័ស្ដុភារកម្ម អាស៊ាន-ជប៉ុន លើកទី១៩ (19th ASEAN-JAPAN EXPERTS GROUP MEETING ON LOGISTICS (AJEGML)) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីក្រុមអ្នកជំនាញភ័ស្ដុភារកម្មរបស់បណ្តាប្រទេសអាស៊ាន ប្រទេសជប៉ុន និងអ្នកជំនាញពីក្រុមហ៊ុនឯកជនប្រទេសជប៉ុន និងលេខាធិការដ្ឋានអាស៊ាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសកម្មភាពពាក់ព័ន្ធវិស័យភ័ស្ដុភារកម្ម ក្រោមកិច្ចសហការរវាងជប៉ុន និងបណ្ដាប្រទេសសមាជិកអាស៊ាន រួមមាន (១) គម្រោងភ័ស្ដុភារកម្មនៃខ្សែច្រវ៉ាក់ត្រជាក់ (២) ការកសាងសមត្ថភាពលើវិស័យភ័ស្ដុភារកម្ម និង (៣) គម្រោងភ័ស្ដុភារកម្មបៃតងក្រោមចក្ខុវិស័យ និងផែនការសកម្មភាពភ័ស្ដុភារកម្មបៃតង។

នៅក្នុងកិច្ចប្រជុំនេះផងដែរ អគ្គនាយកដ្ឋានភស្ដុភារកម្មបានធ្វើបទបង្ហាញអំពីវឌ្ឍនភាព ក្នុងការអនុវត្តCold Chain Guideline និងរាយការណ៍អំពីលទ្ធផលនៃ ការផ្សព្វផ្សាយអំពីភ័ស្ដុភារកម្មបៃតង លើកទី៤ (4th Green Logistics Partnership Conference) ដែលបានរៀបចំឡើង ដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។

លោកឈៀង ពេជ្រ បានផ្ដល់អនុសាសន៍ណែនាំដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានភ័ស្ដុភារកម្ម សូមយកចិត្តទុកដាក់ស្វែងយល់សិក្សាពីបណ្ដាប្រទេសអាស៊ានទាំងអស់ លើវិស័យភ័ស្ដុភារកម្ម នឹងទាញយកសារៈប្រយោជន៍ពីកិច្ចប្រជុំនេះ ដើម្បីជាចំណេះដឹងយុទ្ធសាស្ត្រក្នុងការទាក់ទាញអ្នកជំនាញបរទេស ឲ្យមកសិក្សាស្រាវជ្រាវ ដើម្បីស្វែងរកលទ្ធភាពសហការវិនិយោគគម្រោង cold chain នៅប្រទេសកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here