សញ្ញាវិជ្ជមាន: ពាណិជ្ជកម្មក្រៅប្រទេសរបស់មហាយក្សចិនចាប់ផ្ដើមមានស្ថិរភាពក្នុងឆ្នាំ២០២៣

ដោយៈ សុខុម

ប៉េកាំង: ដោយការនាំចេញរបស់ខ្លួន សម្រេចបានកំណើនខ្ពស់ជាថ្មី ទីផ្សារពាណិជ្ជកម្មក្រៅប្រទេសរបស់ហាយក្សចិន បានចាប់ផ្តើមមានស្ថិរភាពឡើងវិញហើយ បើទោះបីជាអតិផរណាកហក់ឡើងខ្ពស់ ហើយកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មដាំក្បាលចុះ ទូទាំងពិភពលោកយ៉ាងណាក្ដី។

ទិន្នន័យពីរដ្ឋបាលគយទូទៅ (GAC) នៃប្រទេសចិន បានបង្ហាញកាលពីថ្ងៃអង្គារ ទី៧ ខែមីនាបានបង្ហាញថា ការនាំចេញទំនិញរបស់ប្រទេសចិន បានកើនឡើង០,៩% អំឡុងពេល២ខែដើមឆ្នាំ២០២៣ ឈានដល់ប្រមាណ៥០៦,១០ពាន់លានដុល្លារអាមេរិក។

ទន្ទឹមនេះពាណិជ្ជកម្ម ទំនិញក្រៅប្រទេសរបស់ប្រទេសចិន បានធ្លាក់ចុះ០,៨% មកនៅត្រឹម៨៨៨ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នា។ ការនាំចូលទំនិញ មានទំហំទឹកប្រាក់៣៨៥ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នា ដោយធ្លាក់ចុះ២,៩%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យបានបង្ហាញថា អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិន បានកើនឡើងដល់ជាង១១៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នានេះ ដោយកើនឡើង១៦,២%។

លោក Lyu Daliang មន្ត្រីនៅរដ្ឋបាលគយទូទៅ (GAC) បានលើកឡើងថា ពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសចិន បានជម្នះលើបញ្ហាប្រឈមជាច្រើនកត្តា ដូចជា ការធ្លាក់ចុះតម្រូវការនៅក្រៅប្រទេសជាដើម ហើយបានបន្តគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។

ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៣ អាស៊ាន នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន។

ពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន បានកើនឡើង៩,៦% ឈានដល់ប្រមាណ១៣៧ពាន់លានដុល្លារអាមេរិក ដែលគ្របដណ្ដប់១៥,៤% នៃទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសចិន។

ពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយបណ្តាប្រទេសដែលចូលរួមក្នុងគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” របស់ប្រទេសចិន សម្រេចបានកំណើន១០,១% ឈានដល់៣០៤,៥ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យការនាំចូល និងការនាំចេញរបស់ខ្លួនកើនឡើង៣,១ពិន្ទុ ក្នុងរយៈពេល២ខែដើមឆ្នាំនេះ។

ពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយបណ្ដាប្រទេសជាសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) បានកើនឡើង៣,១%អំឡុងរយៈពេលដូចគ្នានេះ៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here