ក្រសួងបរិស្ថានរៀបចំពិគ្រោះយោបល់ស្តីពីការជម្រុញហិរញ្ញប្បទាននវានុវត្តន៍បៃតងកម្ពុជា

 ដោយៈ​ គង់ ម៉ាលីនណា

    ភ្នំពេញៈ ក្រសួងបរិស្ថានបានរៀបចំ សិក្ខាសាលាពិគ្រោះយោប​ល់ ស្ដីពី“ការជំរុញហិរញ្ញប្បទាននវានុវត្តន៍បៃតងនៅកម្ពុជា” នៅទីស្តីការក្រសួងបរិស្ថាន។

សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាព លោកសាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ទី១ ប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗ រវាងរដ្ឋាភិបាល វិស័យធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីហិរញ្ញប្បទានបៃតងនៅកម្ពុជា និងផ្តល់អនុសាសន៍សម្រាប់ការបង្កើនការវិនិយោគ គម្រោងបញ្ចេញកាបូនតិច ប្រកបដោយនិរន្តរភាពនៅកម្ពុជា។

ទី២ បង្ហាញពីវឌ្ឍនភាពអំពីគំនិតផ្តួចផ្តើម ហិរញ្ញប្បទានបៃតង និង៣) បង្ហាញពីកាលានុវត្តភាព ក្នុងការស្នើសុំហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង ទៅវិស័យធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះ មានការចូលរួមពី អ្នកតំណាងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសាកល ប្រចាំប្រទេសកម្ពុជា ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ុនមេគង្គ ស្ទ្រេធីជីក ខាភីថល ធនាគារ មីក្រូហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍នានា និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here