រដ្ឋមន្រ្តីកសិកម្មដឹកនាំកិច្ចប្រជុំពិនិត្យកិច្ចការអាស៊ានទាក់ទង កសិកម្មនិងព្រៃឈើ

  ដោយៈ គង់ ម៉ាលីនណា

    ភ្នំពេញៈ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើកិច្ចការអាស៊ានស្ថិតក្រោមកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងព្រៃឈើអាស៊ាន។

កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានណែនាំឱ្យអគ្គនាយកដ្ឋានទាំង៥ ត្រូវស្វែងយល់ពីរបៀបធ្វើការ ជាមួយអង្គការពាណិ​ជ្ជ​កម្មពិភពលោក (WTO) ឱ្យបានល្អ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងលទ្ធផលនៃកិច្ចប្រជុំ លោករដ្ឋមន្ត្រី បានសម្រេចប្រគល់ភារកិច្ច ជូននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (DIC) តាមដាននិងពិនិត្យលើ MOU ទាំងអស់ឱ្យមានប្រសិទ្ធភាព និងរុញឱ្យចេញជាការអនុវត្ត។

ជាមួយគ្នានេះដែរ DIC ត្រូវរាយការណ៍ និងមានរបាយការណ៍ រាល់សកម្មភាពបេសកកម្ម ដោយមានខ្លឹមសារពិតប្រាកដ និងច្បាស់លាស់។ លើសពីនេះទៀត ត្រូវពិនិត្យជ្រើសរើសមន្ត្រីដែលមានសមត្ថភាព និងឆន្ទៈការងារពិតប្រាកដ ដើម្បីប្រសិទ្ធភាពការងារល្អប្រសើរ។

កិច្ចសហប្រតិបត្តិការលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ (១៩៩៣) ផ្តោតលើអាទិភាពចំនួន៧ ក្នុងនោះរួមមាន ការពង្រឹងសន្តិសុខស្បៀងក្នុងតំបន់ ការសម្រួល និងលើកកម្ពស់ពាណិជ្ជកម្មកសិកម្មនិងព្រៃឈើ អនុផលព្រៃឈើក្នុង និងក្រៅអាស៊ាន ការបង្កើតនិងផ្ទេរបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាពនិងអភិវឌ្ឍកសិធុរកិច្ច ការអភិវឌ្ឍសហគមន៍កសិកម្ម និងធនធានមនុស្ស ការវិនិយោគ និងការចូលរួមរបស់វិស័យឯកជន ការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន និងអភិក្រមរួមគ្នា ក្នុងការដោះស្រាយបញ្ហាតំបន់និងអន្តរជាតិ៕

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here